គោលការណ៍​ទាំង ១០ ដើម្បី​បើក​អាជីវកម្ម​ឲ្យ​ជោគជ័យ ពី​សេដ្ឋី​លេខ ១៨ ពិភពលោក Sheldon Adelson


គោលការណ៍​ទាំង ១០ ដើម្បី​បើក​អាជីវកម្ម​ឲ្យ​ជោគជ័យ ពី​សេដ្ឋី​លេខ ១៨ ពិភពលោក Sheldon Adelson     forbes.com 
Sheldon Adelson ជា​មហាសេដ្ឋី​ជំនួញ​សញ្ជាតិ​អាមេរិក​មួយ​រូប លោក​ជា​ប្រធាន និង នាយក​ប្រតិបត្តិ កាស៊ីណូ Las Vegas Sands Corporation ដ៏​ល្បីល្បាញ​ប្រចាំ​សហរដ្ឋ​អាមេរិក ហើយ​លោក​ក៏​ជា​មហា​សេដ្ឋី​លេខ ១៨ ពិភពលោក ដែល​មាន​ទ្រព្យសម្បត្តិ​ដល់​ទៅ ៣១,៤ ពាន់​លាន​ដុល្លារ។

១) ធ្វើ​រឿង​ដែល​ខុស​ពី​គេ ៖ បើ​តាម​លោក Sheldon Adelson នៅ​ពេល​ដែល​អ្នក​ធ្វើ​អ្វី​ដែល​ខុស​ប្លែក​ពី​មនុស្ស​ដទៃ​ធ្វើ​ក្នុង​អាជីវកម្ម ភាព​ជោគជ័យ​នឹង​រត់​តាម​ពី​ក្រោយ​អ្នក​ដូច​ស្រមោល​អន្ទោល​តាម​ប្រាណ។

២) ត្រូវ​ដឹង​ពី​រៀប​នៃ​ការ​បើក​អាជីវកម្ម ៖ លោក Sheldon Adelson ថ្លែង​ថា​អ្នក​ត្រូវ​តែ​ស្វែង​យល់​ពី​រៀប​នៃ​ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ទូទៅ ប៉ុន្តែ​មិន​មែន​អ្នក​យក​វា​មក​ធ្វើ​រឿង​ដូចគ្នា​នោះ​ទេ តែ​ជា​រឿង​ថ្មី​មួយ​ទៀត​ដែល​ខុស​ប្លែក​ពី​គ្នា​ ក្នុង​ទម្រង់​ផ្សេង​គ្នា។

៣) ត្រូវ​មាន​ក្តី​សុបិន ៖ រាល់​ភាព​ច្នៃ​ប្រឌិត រាល់​គម្រោង​អាជីវកម្ម​ណា​មួយ​សុទ្ធ​តែ​កើត​ចេញ​ពី​ក្តី​សុបិន​ការ​ស្រលាញ់​ចំណូល​ចិត្ត ដែល​អ្នក​ចង់​បាន​នៅ​ថ្ងៃ​មុខ ដូច្នេះ​បើ​គ្មាន​ក្តី​សុបិន ប្រហែល​ជា​គ្មាន​ការ​ពិត​ណា​មួយ​ដែល​អ្នក​ចង់​បាន​ឡើយ។

៤) មិន​ត្រូវ​និយាយ​កុហក​លើ​រឿង​អ្វី​មួយ ៖ លោក Sheldon Adelson និយាយ​ថា​ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​មាន​ពី​វិស័យ​អាជីវកម្ម​អ្នក​មិន​ត្រូវ​និយាយ​កុហក​នោះ​ឡើង គឺ​ត្រូវ​តែ​មាន​ភាព​ស្មោះ​ត្រង់ ព្រោះ​ការ​កុហក​ធ្វើ​ឲ្យ​អ្នក​បាត់​គុណ​តម្លៃ​ផ្ទាល់​ខ្លួន និង បាត់​ជំនឿ​ទុក​ចិត្ត​ពី​ដៃ​គូ​វិនិយោគ​របស់​អ្នក។

៥) ត្រូវ​មាន​គំនិត​សុទិដ្ឋិនិយម​ ៖ សុទិដ្ឋិនិយម មិន​មែន​ជា​អំនួត​ឡើយ តែ​វា​ជា​ការ​បង្ហាញ​ចេញ​នូវ​គំនិត​មួយ​បែប​វិជ្ជមាន​ ថា​អ្វី​មួយ​ល្អ​នឹង​កើត​ឡើង​មក​លើ​អ្នក ហើយ​នឹង​រឿង​ទាំង​ឡាយ​ដែល​អ្នក​ជឿ​ថា​អ្នក​អាច​ធ្វើ​បាន។

៦) កុំ​ធ្វើ​ការ​សម្រប​សម្រួល ៖ លោក Sheldon Adelson ថ្លែង​ថា​លោក​មិន​មែន​តឹងរ៉ឹង​ដូច​វិន័យ​ក្នុង​យោធា​ឡើយ ប៉ុន្តែ​មនុស្ស​គ្រប់​រូប​ត្រូវ​ដើរ​តាម ខ្សែ​បន្ទាត់​ដែល​លោក​កំណត់​ទោះ​បី​ជា​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​ត្រូវ​សម្រាប់​តាម​ឆន្ទៈ​មនុស្ស​ដទៃ​នោះ​ដែរ។

៧) ចូល​រួម​គាំ​ទ្រ​ដល់​សហគមន៍ ៖ ការ​ចូល​រួម​គាំ​ទ្រ​ដល់​សង្គម​ជាតិ​គឺ​ជា​សកម្មភាព​ស្ទើរ​តែ​ទូទៅ​ហើយ​ដែល​មហាសេដ្ឋី​នៅ​ជុំវិញ​ពិភពលោក​ធ្វើ ព្រោះ​ការ​គាំ​ទ្រ​សហគមន៍​អាច​ជួយ​ឲ្យ​ក្មេង​ក្រីក្រ​មាន​ឱកាស​រៀន​សូត្រ ព្រោះ​ពូក​គេ​អាច​ក្លាយ​ជា​អ្នក​មាន​ដូច​អ្នក ក្លាយ​ជា​មនុស្ស​ឆ្លាត​ដូច​អ្នក ប្រសិន​បើ​អ្នក​ចេះ​ជួយ និង ផ្តល់​ឱកាស​ឲ្យ​ពួក​គេ។

៨) ត្រូវ​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ ៖ នៅ​ពេល​ដែល​អ្នក​ដើរ​ដល់​ចំណុច​ជោគជ័យ​ណា​មួយ​ហើយ​អ្នក​មិន​គួរ​នៅ​ស្ងៀម​មួយ​កន្លែង​នោះ​ឡើយ អ្នក​ត្រូវ​តែ​សម្លឹង​មើល​ផ្លូវ​ដើរ​ទៅ​មុខ​ជាប់​ជា​និច្ច​ ដើម្បី​បន្ត​អភិវឌ្ឍ​ខ្លួន។

៩) មិន​ត្រូវ​មាន​ភាព​ភ័យ​ខ្លាច​នៅ​ក្នុង​ខ្លួន​ឡើយ ៖ ភាព​ភ័យ​ខ្លាច​បាន​ រារាំង​មនុស្ស​មិន​ឲ្យ​បោះ​ជំហាន​ទៅ​មុខ​ឡើយ ហើយ​ពេល​ខ្លះ​គឺ​ទាញ​មនុស្ស​ឲ្យ​ដើរ​ថយ​ក្រោយ​ទៀត​ផង ដូច្នេះ​បើ​អ្នក​ចង់​ដើរ​ទៅ​មុខ​ឲ្យ​ដល់​គោលដៅ​ដែល​ខ្លួន​ចង់​បាន​ ត្រូវ​តែ​ជម្រុះ​ឲ្យ​អស់​រាល់​ភាព​ភ័យ​ខ្លាច​របស់​អ្នក។

១០) មិន​ត្រូវ​ធ្វើ​អ្វី​មួយ​ដើម្បី​តែ​លុយ​ពេក​នោះ​ទេ ៖ ធម្មតា​មនុស្ស​ធ្វើ​ការ​ដើម្បី​លុយ តែ​បើ​យក​លុយ​ជា​ធំ​ខ្លាំង​ពេក អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង និង សង្គម​ទៅ​វិញ​ទេ អ្វី​ដែល​អ្នក​បង្កើត​អ្វី​ដែល​អ្នក​ធ្វើ​ត្រូវ​ប្រាកដ​ផង​ដែរ​ថា ជា​របស់​ដែល​ចូល​រួម​ធ្វើ​ឲ្យ​ផ្លាស់​ប្តូរ​សង្គម​ រីក​ចម្រើន​លូតលាស់​ទៅ​មុខ។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment