១) ម៉ោង ៦ ព្រឹក ភ្ញាក់ពីដំណេកដើម្បីហាត់ប្រាណ ៖ អ្នកស្រាវជ្រាវ ប៊ែលហ្សិក លើកឡើងថា អ្នកគួរហាត់ប្រាណនាព្រឹកព្រលឹមក្នុងរយៈពេលខ្លីមុនទទួលទានអាហារ ទោះបីជាវាមិនអាចជួយឲ្យអ្នកស្រកទម្ងន់ឬ អ្វីផ្សេងដែលអ្នកចង់បានក៏ដោយតែវាជួយបង្កើនថាមពលឲ្យរាងកាយ ប្រសើរជាងអ្នកបិទភ្នែកគេងបន្ថែមប៉ុន្មាននាទីទៀតដែរ។
២) ម៉ោង ៦ និង ៤៥ នាទីព្រឹក ត្រៀមខ្លួនដើម្បីធ្វើការ ៖ គឺជាពេលដែលអ្នកត្រូវត្រៀមខ្លួនមុនទៅធ្វើការ ដូចជា ទទួលទានអាហារពេលព្រឹក អានព័ត៌មាន និង ឆ្លើយតាបសារអេឡិចត្រូនិកជាដើម។
៣) ម៉ោង ៨ និង ៣០ នាទីព្រឹក ធ្វើកិច្ចការដែលសំខាន់បំផុតសម្រាប់អ្នក ៖ ត្រូវចាំថារឿងដែលអ្នកត្រូវធ្វើពេលចូលដល់កន្លែងការងារដំបូងត្រូវតែជាការងារសំខាន់ព្រោះប្រសិទ្ធភាពខួរក្បាលរបស់មនុស្សមានសមត្ថភាពខ្ពស់នៅពេលព្រឹកប៉ុណ្ណោះ បន្ទាប់ពីនោះសមត្ថភាពខួរក្បាលអាចនឹងថយចុះ។
៤) ម៉ោង ១២ និង ៣០ នាទីថ្ងៃ ទទួលទានអាហារថ្ងៃត្រង់ ៖ អាហារពេលថ្ងៃរបស់អ្នក ត្រូវតែធ្វើឲ្យមានតុល្យភាពចំពោះសុខភាព មិនត្រូវទទួលទានតិចពេកឬ ច្រើនពេកនោះឡើយ។ បន្ថែមពីលើអ្នកពេលទទួលទានអាហារថ្ងៃត្រង់ក៏ជាពេល គួរបង្កើតទំនាក់ទំនងជាមួយមិត្តរួមការងារតាមរយៈទទួល ទានជុំគ្នា។
៥) ម៉ោង ១ និង ៣០ នាទីថ្ងៃ អភិវឌ្ឍបន្ថែមលើអាជីវកម្ម ឬ មកលើខ្លួនអ្នក ៖ នេះជាពេលមួយសម្រាប់ម្ចាស់អាជីវកម្មគួររៀននូវជំនាញថ្មីបន្ថែមលើអ្វីដែលអ្នកធ្លាប់មានរួចមកហើយ ឬ ស្វែងរកការងារ ថ្មីណាមួយដែលអ្នកអាចធ្វើបាន។
៦) ម៉ោង ២ និង ៣០ នាទីរសៀល ជាពេលដែលអ្នកត្រូវបង្ហាញខ្លួន ៖ នៅពេលនេះអ្នកគួរតែចាប់ផ្ដើមធ្វើការវាយតម្លៃនូវអ្វីដែលបានធ្វើ និង ផ្ដល់មតិយោបល់ត្រលប់ទៅវិញដល់អ្នករួមការងារជាមួយខ្លួន និង ចេះស្តាប់ពីការរិះគន់របស់ពួកគេត្រលប់មកវិញដើម្បីកែលម្អឲ្យល្អប្រសើរឡើងថែមទៀតនៅថ្ងៃស្អែក។
៧) ម៉ោង ៣ និង ៣០ នាទីរសៀល ចំណាយពេលដើរបន្តិច ៖ អ្នកមិនត្រូវអង្គុយជាប់នៅមួយកន្លែងពេកនោះទេ ប្រសិនជាអាច អ្នកអាចដើរចេញមកខាងក្រៅ ឲ្យត្រូវជាមួយពន្លឺព្រះអាទិត្យ ឬ ធ្វើលំហាត់ប្រាណតិចតួចដើម្បីទទួលបានថាមពល និង ការពង្រឹងស្មារតីឡើងវិញ បន្ទាប់ពីចំណាយពេលស្ទើរមួយថ្ងៃដើម្បីធ្វើការរួចមក។
៨) ម៉ោង ៥ រសៀល រៀបគម្រោងពីអ្វីដែលនឹងត្រូវធ្វើនៅថ្ងៃបន្ទាប់ ៖ ត្រូវចេះកំណត់យ៉ាងហោចណាស់ការងារសំខាន់ៗឲ្យបាន បី ដើម្បីធ្វើវាមុនគេនៅថ្ងៃ ស្អែក ព្រោះនូវពេលអ្នកមានគម្រោងច្បាស់លាស់ ការងារដែលអ្នកសម្រេចបានក៏មានលទ្ធផលខ្ពស់ដូចការចង់បានរបស់អ្នកដែរ។
៩) ម៉ោង ៦ រសៀល ផ្តាច់ពីទំនាក់ទំនងការងារ ៖ មិនថាអ្នកចំណាយពេលជាមួយគ្រួសារ មិត្តភ័ក្ដិ ឬ ចំណាយពេលឲ្យខ្លួនឯងនោះទេ ពេលវេលាផ្ទាល់ខ្លួនអ្នកមិនគួរជាប់ទាក់ទង រាល់ការងារដែលនៅសល់ក្នុងកន្លែងធ្វើការងារឡើយ។
១០) ម៉ោង ៨ និង ៣០ នាទីយប់ ជាពេលដែលអ្នកគួរដុសខាត់ខួរក្បាល ៖ នៅក្នុងម៉ោងនេះអ្នកអាចអានព័ត៌មាន ឬ សៀវភៅផ្សេងៗដែលជួយ ផ្តល់គំនិតអប់រំបន្ថែម ចំពោះអ្នកនឹងការងាររបស់អ្នក។
១១) ម៉ោង ៩ និង ៣០ នាទីយប់ គឺជាពេលដែលអ្នកត្រូវសម្រាក បិទចោលរាល់ឧបករណ៍ទាំងឡាយដែលរំខាន ដូចជា ទូរទស្សន៍ កុំព្យូទ័រ និង ទូរស័ព្ទដៃ។
0 comments:
Post a Comment