មានបីវគ្គសំខាន់ក្នុងការប្រលងដៃចង្កូតយកប័ណ្ណបើកបរ ដែលតម្រូវឲ្យបេក្ខជន ស្ទាត់ជំនាញមុនទៅប្រលង គឺវគ្គបើកចូលប្រអប់ បត់ឆ្វេងស្តាំ និង បើកលាតត្រង់។ នេះបើតាម លោក ស៊ីម ស៊ីណា នាយកសាលាបើកបរ ហេងចំណាន ខេត្តតាកែវ បានប្រាប់ Sabay។
លោក ស៊ីណា បានបញ្ជាក់ថា ការបើកចូលប្រអប់នេះ គឺតម្រូវអោយបើកចូលអក្សរ P ហើយត្រូវធ្វើឡើងរយៈពេលពេលកន្លះម៉ោង។ រីឯបត់ឆ្វេង បត់ស្ដាំ បត់ក្រោយ មានរយៈពេលពីរម៉ោង។ ដោយឡែក ការបើកត្រង់វិញមានពីរចំណុចទៀត គឺបើកតាមផ្លូវថ្នល់ និងបើកចូលផ្លូវចង្អៀត ដើម្បីអោយពួកគាត់មានបំណិនគ្រប់គ្រាន់។ “បើចេះបីចំណុចនេះ បេក្ខជន បេក្ខនារី អាចប្រលងជាប់ហើយ ហើយប្រសិនបើចេះបីចំណុចនេះ គឺនឹងច្បាស់នៅក្នុងការបើកបរ”។ ស៊ីណា និយាយ។
លោក អ៊ំ ធូ អនុប្រធានមន្ទីរសាធារណការខេត្តតាកែវ មានប្រសាសន៏ថា ក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០១៦ នេះ មន្ទីរសាធារណការខេត្តបានចេញប័ណ្ណបើកបរអោយប្រជាពលរដ្ឋជិត២០លើកមកហើយ ដោយក្នុង ១ លើក មានបក្ខជនប្រលងមិនតិចជាង ៥០ នាក់ទេ។
ការប្រលងនេះ ត្រូវធ្វើឡើងនៅមន្ទីរសាធារណការ ខេត្តតាកែវ រៀងរាល់សប្តាហ៏ ដោយក្នុង ១សប្ដាហ៍ម្តងរឺ អាចដល់ទៅពីរដងអាស្រយ័ទៅលើចំនួនសិស្សតិច រឺច្រើន។ លោកបញ្ជាក់បន្ថែមថា “តម្លៃសេវាវិញ គឺត្រឹមតែ ៩០ ០០០រៀល ហើយរាល់បេក្ខជន ៥០ នាក់ មានបេក្ខជនប្រលងធ្លាក់ពី ៤-៦ នាក់ តែពួកគាត់អាចដាក់ពាក្យប្រលងស្វ័យរិនឡើងវិញបាន។ ក្រោយពីប្រលងរួចបេក្ខជនត្រូវចំណាយពេលពី ១០-១៥ថ្ងៃ ទទួលបានប័ណ្ណបើកបរហើយ”។ លោក ធូ និយាយ។
0 comments:
Post a Comment