ជំនាញ​សហគ្រិន​ទាំង ៥ ដែល​អ្នក​គប្បី​បង្រៀន​កូន​របស់​អ្នក​ឲ្យ​ក្លាយជា​បុគ្គល​ឆ្នើម


ជំនាញ​សហគ្រិន​ទាំង ៥ ដែល​អ្នក​គប្បី​បង្រៀន​កូន​របស់​អ្នក​ឲ្យ​ក្លាយជា​បុគ្គល​ឆ្នើម​     entrepreneur 
​ពាក្យចាស់​ពោលថា​ពត់​ដែក​ទាន់​នៅ​ក្ដៅ នេះ​ជា​សុភាសិត​មួយ​ដែល​បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ក្នុងការ​បង្ហាត់បង្រៀន​ក្មេង​តូចៗ ឲ្យ​ក្លាយជា​បុគ្គល​មួយ​ដ៏​ត្រឹមត្រូវ និង អាច​ក្លាយជា​បុគ្គល​ឆ្នើម​នៅពេលដែល​ពួកគេ​ធំ​ឡើង​។ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា​តើ​អ្នក​យល់​ពី​ចរិតលក្ខណៈ​របស់​បុគ្គ​ល​ជោគជ័យ​ដល់​កម្រិតណា​ក្នុងការ​ណែនាំ​កូន​របស់​អ្នក​ឲ្យ​អនុវត្តតាម​។ ដូច្នេះ​ចូរ​អ្នក​សាកល្បង​នូវ​ចំណុច​ទាំង ៥ ខាងក្រោម​នេះ វា​នឹង​អាចជួយ​ធ្វើ​ឲ្យ​កូន​របស់​អ្នក​ក្លាយជា​បុគ្គល​ឆ្នើម​មួយរូប​។ 

១) បង្រៀន​ឲ្យ​ចេះ​មាន​ភាព​អត់ទ្រាំ​
​ជីវិត​គឺ​ពិត​ជាមាន​លក្ខណៈសាមញ្ញ​ខ្លាំងណាស់ ប៉ុន្តែ​វា​មិនមាន​ភាពងាយស្រួល​នោះទេ​ក្នុងការ​ធ្វើដំណើរ​លើ​ខ្សែ​ផ្លូវ​ដ៏​វែងឆ្ងាយ​របស់​បុគ្គល​ម្នាក់ៗ ព្រោះ​ផ្លូវ​ដែល​អ្នកដើរ​ជាក់ស្ដែង​វា​នឹងមិន​ដូច​អ្វីដែល​អ្នក​គិត​នោះទេ​។ ជីវិត​គឺ​ពោរពេញ​ដោយ​ភាពសប្បាយ​រីករាយ​ទុក្ខលំបាក ជោគជ័យ បរាជ័យ គឺ​សុទ្ធតែ​គ្មាន​នរណាម្នាក់​គេចផុត​ឡើយ ដូច្នេះ​ការចេះ​ធ្វើ​ឲ្យ​ខ្លួនឯង​ជាម​នុស្ស​ដែលមាន​ភាព​អត់ធន់​ខ្ពស់​គឺជា​រឿង​សំខាន់បំផុត ព្រោះថា​សហគ្រិន​ដែល​ជោគជ័យ​ភាគច្រើន​សុទ្ធតែជា​មនុ​ស្សមានភាព​អត់ធន់ នឹង​ប្រឹងប្រែង​បំផុត​ដើម្បី​ទទួលបាន​ជោគជ័យ​ត្រលប់​មកវិញ នូវពេលដែល​ពួកគេ​បរាជ័យ​។

២) បង្រៀន​ឲ្យ​ពួកគេ​ចេះ​គិត និង បង្កើត​ភាព​ច្នៃប្រឌិត​ដោយ​ខ្លួនឯង​
​គ្រប់​បុគ្គល​ដែលជា​សហគ្រិន​ឆ្នើម​គឺ​សុទ្ធ​ជា​មនុស្ស​ដែលមាន​ការគិត​ខ្ពស់ និង​លឿន​បំផុត​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែលមាន​ភាពស្មុគស្មាញ​ប្រកបដោយ​ភាពយុត្តិធម៌​បំផុត​។ ដូច្នេះ​ការបង្កើត​ឲ្យ​មានគំនិត​ច្នៃប្រឌិត​គឺជា​រឿង​ចម្បង​ដែល​សហគ្រិន​គ្រប់រូប អាចបង្កើត​ឲ្យ​មាន​ភាពខ្លាំង​របស់ខ្លួន​។ ដើម្បី​ជួយ​ជំរុញ​ឲ្យ​កូនៗ​របស់​អ្នកចេះ​បង្កើត​គំនិត​ច្នៃប្រឌិត អ្នក​ត្រូវ​អនុញ្ញាត​ឲ្យ​ពួកគេ​លេងល្បែង​ដែល​ពួកគេ​ចូលចិត្ត ព្រោះ​នៅពេលដែល​ពួកគេ​លេង​បានចាប់ផ្ដើម​ធ្វើ​ឲ្យ​ពួកគេ​គិតពី​វិធីសាស្ត្រ​ក្នុង​ការលេង និង វិធី​ដើម្បី​ទទួលបាន​ជ័យជំនះ​។ 

៣) បង្ហាត់បង្រៀន​ពួកគេ​ឲ្យ​ធ្វើជា​មនុស្ស​ឧស្សាហ៍ ហើយ​សកម្ម​នឹង​ការងារ​
​ជាទូទៅ​សហគ្រិន​គ្រប់រូប​គឺ​សុទ្ធតែជា​មនុស្ស​មិនមាន​ភាព​អៀនខ្មាស​នោះទេ ទៅលើ​អ្វីដែល​ពួកគេ​បង្កើតឡើង​ទោះបីជា​វា​មិន​ទទួលបាន​ជោគជ័យ​ក៏ដោយ​។ ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​ក្មេង​តូចៗ​មាន​ភាព​ឧស្សាហ៍​ព្យាយាម​នឹង​ការងារ អ្នក​ត្រូវតែ​ពន្យល់​ពី​តម្លៃ​ការងារ​ដែល​ពួកគេ​ធ្វើ​។ ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​យល់​ពី​តម្លៃ​ការងារ​អ្នក​ត្រូវ​ផ្ដល់​ភាព​ឯករាជ្យ​មួយ​ឲ្យ​ទៅ​ពួកគេ​ក្នុង​ការធ្វើ​អ្វីមួយ ដោយ​ឲ្យ​ពួកគេ​ជា​អ្នកទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។ 

៤) បង្រៀន​ឲ្យ​ពួកគេ​ធ្វើជា​មនុស្ស​ដែល​ចង់​ចេះ​ចង់ដឹង​
​សហគ្រិន​គ្រប់រូប​គឺ​សុទ្ធតែជា​មនុស្ស ដែល​ពូកែ​ស្រាវជ្រាវ និង សិក្សា​មិនចេះចប់​ក្នុង​មួយ​ឆាកជីវិត​របស់គេ​។ ដើម្បី​ជួយ​ធ្វើ​ឲ្យ​កូន​របស់​អ្នក​ក្លាយជា​មនុស្ស​ដែល​ចង់​ចេះ​ចង់ដឹង ត្រូវ​ចូលរួម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ចូលរួម​សកម្មភាព​អ្វីមួយ ឬ អាចបង្កើត​ទម្លាប់​ថ្មី​មួយ​សម្រាប់​ពួកគេ​ដែល​ទាក់ទង​នឹង​ចំណូលចិត្ត​របស់​ពួកគេ​ផ្ទាល់ ។ 

៥) បង្រៀន​ឲ្យ​ពួកគេ​ចេះ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​
​ការ​មាន​ភាពជឿជាក់​លើ សមត្ថភាព​ខ្លួនឯង គឺជា​រឿង​មួយ​សំខាន់បំផុត​ដើម្បី​ធ្វើ​ឲ្យ​ខ្លួនឯងបាន​ទទួលជោគជ័យ ចូរ​កុំភ្លេចថា​សហគ្រិន​គ្រប់រូប​គឺជា​មនុស្ស​ដែលមាន​ភាពជឿជាក់​មុតមាំ​បំផុត​ទៅលើ​គំនិត​របស់ខ្លួន​។ ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​កូន​របស់​អ្នក​ក្លាយជា​មនុស្ស​ដែលមាន​ភាពជឿជាក់​លើ​ខ្លួនឯង អ្នក​ត្រូវ​ផ្ដល់ឱកាស​ឲ្យ​ពួកគេ​ធ្វើការ​សម្រេចចិត្ត​លើ​រឿង​អ្វីមួយ​ដោយ​ខ្លួនឯង ទោះបីជា​ពួកគេ​មិន​ធ្លាប់​បានធ្វើ​វា​ពីមុនមក​ក៏ដោយ​។ 
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment