ហេតុផល​ ​​៩​យ៉ាង​​ដែល​​អ្នក​គួរ​តែ​លា​ឈប់​ពី​ការ​ងារ​ឥឡូវ​នេះ!


​ហេតុផល​ ​​៩​យ៉ាង​​ដែល​​អ្នក​គួរ​តែ​លា​ឈប់​ពី​ការ​ងារ​ឥឡូវ​នេះ!     បរទេស 
ថ្វីត្បិតតែ​ការងារ​គឺជា​ឆ្នាំងបាយ​ដ៏​សំខាន់​សម្រាប់​បុគ្គល​ស្ទើរតែ​គ្រប់រូប ប៉ុន្តែ​ពេលខ្លះ អ្នក​ក៏មាន​អារម្មណ៍​តានតឹង​ចំពោះ​ការងារ​នោះដែរ​។ មិន​ខ្វះ​ទេ​បុគ្គល​ដែល​តែងតែ​លាឈប់​ពី​ការងារ​នៅពេល​ពួកគេ​ជួបនឹង​វិបត្តិ ឬក៏​បញ្ហា​មួយចំនួន​ក្រៅពី​ភាព​តានតឹង​ដូច​ជាមាន​បញ្ហា​ជាមួយ​ថៅកែ ឬក៏​ចៅហ្វាយ​របស់​ពួកគេ​ដោយសារតែ​មិន​យល់ចិត្ត​គ្នា និង​រឿង​ប្រាក់ខែ​ជាដើម​។​

​បើសិន​អ្នកជា​បុគ្គលិក​បម្រើការ​នៅ​ក្រុមហ៊ុន ស្ថាប័ន ឬក៏​អង្គភាព​ណាមួយ​ដែល​ចៅហ្វាយ ថៅកែ ឬក៏​មេ​របស់​អ្នក​មិន​យល់ចិត្ត ឬក៏​អ្នក​ផ្ទាល់​មាន​វិបត្តិ ឬ​ការមិន​សុខ​ណាមួយ​ជាមួយ​អ្នក​ត្រួត​ពីលើ​អ្នកនោះ ជា​ប្រការ​ល្អ​អ្នក​គួរតែ​ពិចារណា​លាឈប់​ពី​ការងារ​ទៅ​ល្អ​ជាង​។​

​ប្រការ​៩​យ៉ាង​ដែល​បង្ហាញ​ពី​ការ​មាន​ហេតុផល​ដែល​អ្នក​គួរ​លាឈប់​ពី​ការងារ​៖

១) អ្នក​ធុញទ្រាន់ និង​មិន​ពេញចិត្ត​ចំពោះ​អ្វីមួយ (You’re bored and uninspired)
​ថៅកែ​ខ្លះ​បាន​សន្យា​ជាមួយ​អ្នក​ថា នៅពេល​អ្នកធ្វើការ​បាន​រយៈពេល​ប៉ុណ្ណេះ​ថ្ងៃ ខែ ឬក៏​ឆ្នាំ នោះគេ​នឹង​ដំឡើង​ឋានៈ​អ្វីមួយ​ដែល​ខ្ពស់ជាង​ឋានៈ​ការងារ​អ្នកនា​ពេលបច្ចុប្បន្ន​ជាពិសេស​នោះ​គឺ​ការដំឡើង​ប្រាក់ខែ​ដល់​អ្នក​តែម្ដង​។ ប៉ុន្តែ​ការសន្យា​របស់​ថៅកែ​អ្នកនោះ​គឺ​គ្រាន់តែ​ជាការ​សន្យា​ខ្យល់​ប៉ុណ្ណោះ ពេលនោះ​អ្នកនឹង​មានការ​ធុញទ្រាន់​និង​មិន​ពេញចិត្ត​នូវ​ទង្វើ​បែប​នោះឡើយ ហើយ​ធ្វើការ​ក៏​មិនបាន​ពេញដៃ​ជើង​ទៀត​ផងដែរ​។​

២) អ្នករក្សា​ការសន្យា​ប្រាប់​ខ្លួនឯង​ថា អ្នកនឹង​លាឈប់​ពី​ការងារ (You keep promising yourself that you’ll quit)
​ចំណុច​នេះ​ក៏​ជា​ប្រការ​មួយ​ដែល​ត្រូវ​លាឈប់​ភ្លាមៗ​ផងដែរ ហើយ​ចំណុច​នេះ​កើតឡើង​ដោយសារ​ថៅកែ​មិន​គោរព​តាម​ពាក្យសន្យា ដូច្នេះហើយ​អ្នក​ក៏​កើតមាន​អារម្មណ៍​ចង់​លាឈប់ និង​ពោរពេញ​ដោយ​គំនិត​ស្មុគស្មាញ និង​សុញ​គិត​អ្វីៗ​មិនបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​អារម្មណ៍​អ្នក​ដិត​ជាប់​ដោយ​ការចង់​លាឈប់​ពី​ការងារ​ជាប់​ជានិច្ច​ជាហេតុ​នាំ​ឲ្យ​ពេលខ្លះ​ធ្វើ​ឲ្យ​អ្នក​បំពេញការងារ​មិនបាន​ល្អប្រសើរ​សម្រាប់​ក្រុមហ៊ុន ឬក៏​ស្ថាប័ន​របស់​អ្នក​។​

៣) អ្នក​មិន​ស័ក្ដិសម​នឹង​នៅ​ជាមួយ​ក្រុមហ៊ុន (You don’t fit in)
​កន្លែង​ការងារ​ខ្លះ​មាន​ភាព​តឹង​តែ​ពេក ឬក៏​ធូរ​លុង​ពេក​។ កត្តា​ទាំងពីរ​នេះ​គឺ​សុទ្ធតែ​មិនមែនជា​រឿង​ល្អ​សម្រាប់​បុគ្គលិក​នោះទេ​។ ពេលខ្លះ​នៅពេលដែល​អ្នក​បំពេញការងា​រ​បាន​យ៉ាង​ល្អប្រសើរ មក​ទាន់​ម៉ោង ខណៈ​មិត្ត​រួម​ការងារ​មួយចំនួន​មក​មិនសូវ​ទាន់​ម៉ោង ឬ​យឺតយ៉ាវ​ជាង​អ្នក​ស្ទើរតែ​រាល់ថ្ងៃ តែ​ក្រុមហ៊ុន​មិន​ចាត់​វិធានការណ៍​អ្វី​សោះ​។ បើសិន​អ្នក​ស្ថិតនៅ​ក្នុងចំណោម​ក្រុមហ៊ុន​ដែលមាន​ថៅកែ​មាន​លក្ខណៈ​បែបនេះ ជា​ប្រការ​ល្អ​អ្នក​គួរតែ​ដើរចេញ​ទៅរក​កន្លែង​ផ្សេង​ប្រសើរ​ជាង ព្រោះ​ថៅកែ​មិនបាន​ឲ្យ​តម្លៃ​បុគ្គលិក​មាន​សីលធម៌ និង​គុណសម្បត្តិ​ល្អ​នោះឡើយ​។​

៤) អ្នក​មិន​ចង់បាន​ការងារ​ស្មើនឹង​ថៅកែ​អ្នក​ទេ (You don’t want the job your boss has)
​មូលហេតុ​តែមួយគត់​ដែល​អ្នក​បន្ត​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​អ្នក​គឺ​ដោយសារ​សង្ឃឹមថា នៅ​ថ្ងៃ​ណាមួយ​អ្នកនឹង​ត្រូវ​ឡើង​ឋានៈ​នៅក្នុង​ក្រុមហ៊ុន​របស់​អ្នក​។ ទីបំផុត​ទៅ​វា​ដូចជា​ការរំពឹងទុករ​បស់​អ្នក​មែន​គឺ​ថៅកែ​អ្នក​បាន​ដំឡើង​ឋានៈ​អ្នក ប៉ុន្តែ​ឋានៈ​នោះ​គឺ​ស្មើនឹង​ឋានៈ​ថ្នាក់​គ្រប់​លើ​អ្នក​អ៊ីចឹង​។ សួរថា តើ​អ្នកមាន​អា​​រ​ម្មណ៍​យ៉ាង​ដែរ​នៅពេល​មាន​ទិដ្ឋភាព​បែប​នោះ​កើតឡើង​មែន​។ អ្នក​ពិតជា​ពិបាក​ដើរកាត់​មុខ ឬក៏​ជជែក​ជាមួយ​អ្នក​ធ្លាប់តែ​គ្រប់គ្រង​អ្នក​ដែល​ឥឡូវនេះ​មាន​ឋានៈ​ស្មើ​អ្នកខ្លាំង​ណាស់​មែន​ទេ​?

៥) អ្នក​មិន​ខ្វល់​ចំពោះ​ផលិតផល ឬ​សេវា (You don’t care for the products or services)
ឥឡូវ​ចូរ​កុំ​គិតពី​ប្រាក់ខែ តួនាទី និង​សហការី​ឆ្នើមៗ​របស់​អ្នក​អី​។ ចូរ​អ្នក​គិតថា បើ​អ្នក​មិន​យកចិត្តទុកដាក់​លើ​ផលិតផល ឬ​សេវា​ដែល​ក្រុមហ៊ុន​លក់​ទេ តើ​ពេលនោះ​អ្នក​អាច​ជោគជ័យ​ដោយ​ការផ្សព្វផ្សាយ​លក់ ឬ​ធ្វើការ​ដើម្បី​ក្រុមហ៊ុន​បាន​ប៉ុណ្ណា​?

​សូម​ចាំ​ថា ក្រុមហ៊ុន​អាច​ជោគជ័យ​បាន​គឺ​ដោយសារ​តែមាន​បុគ្គលិក​ដែល​ជួយ​ផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួន​។ វា​មិន​យុត្តិធម៌​ទេ​ចំពោះ​ក្រុម​ឬក៏​រូបអ្នក បើសិន​អ្នក​មិន​ជួយ​ផ្សព្វផ្សាយ​ផលិតផល ឬក៏​សេវា​របស់ខ្លួន​។​

៦) អ្នកមាន​ថៅកែ​គួរ​ខ្លាច​ម្នាក់ (You have a horrible boss)
​ពាក្យ​ថៅកែ​គួរ​ឲ្យ​ខ្លាច​នៅទីនេះ​គឺ​ចង់​សំដៅលើ​ថៅកែ​ដែល​ទាមទារ​ច្រើន គ្មាន​សមត្ថភាព បាត​ផ្សារ អាត្មានិយម ឬក៏​តាម​ត្រួតពិនិត្យ​គ្រប់ពេល​ជាដើម​។ បើ​អ្នក​ពិតជា​បាន​ជួប​ថៅកែ ឬ​ថ្នាក់ដឹកនាំ​បែបនេះ​មែន អ្នកនឹង​ជួបតែ​ភាពអយុត្តិធម៌​ជាមិនខាន ព្រោះ​ថៅកែ​បែបនេះ​នឹងមិន​ចេះ​វាយតម្លៃ​ពីអ្វី​ល្អ​និង​អ្វី​អាក្រក់​បាន​ត្រឹមត្រូវ​ទេ​។​

៧) អ្នក​តែងតែ​ធ្វើការ​ងារ​មិន​ចប់​ចុង​ចប់​ដើម (You’re always underperforming)
​ទោះជា​អ្នកមាន​សមត្ថភាព​ក៏ពិតមែន ប៉ុន្តែ​អ្នកដឹង​ច្បាស់​ខ្លួនឯង​ថា អ្នក​មិនបាន​បំពេញការងារ​តាម​ពេល​កំណត់​ទេ​ព្រោះ​អ្នក​ខ្វះ​ការលើក​ចិត្ត​ចំពោះ​ការងារ​នោះ ឬ​ដោយសារ​ទំហំ​ការងារ​ច្រើនពេក​ជាហេតុ​ធ្វើ​ឲ្យ​អ្នក​គិត​រក​ការងារ​នៅ​កន្លែង​ផ្សេង​ជាដើម​។​

៨) អ្នកមាន​ភាព​តានតឹង កង្វល់ និង​ការមិន​ពេញចិត្ត​ក្នុង​អារម្មណ៍ (You’re stressed, anxious and unhappy.)
​ជាការ​ពិត អ្នក​នឹងមាន​ថ្ងៃ​ទាំងនោះ​នៅពេល​អ្នក​តែងតែ​គិតថា អ្នក​ចង់​នៅផ្ទះ​ដេក​សម្រាកកាយ​ជាដើម​។ ប៉ុន្តែ​បើ​អ្នក​គិត​រឿង​នោះ​ជា​រៀងរាល់ថ្ងៃ ដល់​យូរៗ​ទៅ​វា​នឹង​ក្លាយជា​ទម្លាប់​ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​តែ​ពី​រឿង​បែប​នោះ ហើយ​មិនអាច​ធ្វើ​ការងារ​សម្រេច​បាន​តាម​ការកំណត់រ​បស់​ក្រុមហ៊ុន​។​

៩) អ្នក​មិនបាន​ប្រើ​ជំនាញ​ដែល​អ្នកមាន (Your skills aren’t being tapped)
​ជំនាញ​ឬក៏​បទពិសោធន៍​ការងារ​ដែល​អ្នក​គ្រប់គ្នា​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​ការងារ​អ្នក ប៉ុន្តែ​បើ​នៅក្នុង​ក្រុមហ៊ុន​អ្នក​ថៅកែ​មិនបាន​គិតគូរ យកចិត្ត​ទុក ឬ​ឲ្យ​តម្លៃ​ជំនាញ​របស់​អ្នក​ទេ តែ​បែ​ជា​ទៅរក​បុគ្គលិក​ផ្សេង​ដែល​គ្មាន​ជំនាញ​នោះ អ្នក​គួរតែ​លៃលក​ទៅរក​កន្លែង​ផ្សេងទៀត​ដែល​អ្នក​គិតថា​ស័ក្តិសម​ចំពោះ​អ្នក​វិញ​ប្រសើរ​ជាង​។​

​ចំណុច​ទាំង​ប៉ុន្មាន​ដែលបង្ហាញ​ខាងលើនេះ​គឺ​គ្រាន់តែ​ការបើកផ្លូវ​នាំទៅរក​ភាពល្អប្រសើរ វិជ្ជមាន ភាពរុងរឿង និង​ជោគជ័យ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ ប៉ុន្តែ​ផ្លូវ​ដែល​ត្រូវ​ដើរ​គឺ​ស្ថិតនៅលើ​ដៃ​របស់លោក​អ្នក​ហើយ​៕​
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment