កម្មវិធី​Facebookថ្មី នឹង​ចេញ​សារ​ជូនដំណឹង​ ប្រសិនបើ​គណនេយ្យ​របស់​អ្នក​ត្រូវគេ​លួច​តាមដាន​


កម្មវិធី​Facebook នឹង​ចេញ​សារ​ជូនដំណឹង​ ប្រសិនបើ​គណនេយ្យ​របស់​អ្នក​ត្រូវគេ​លួច​តាមដាន​     metro.co.uk 
​បណ្ដាញ​សង្គម​យក្ស Facebook នឹង​បន្ថែម​លក្ខណៈ​ថ្មី​មួយទៀត​ដើម្បី​ជូនដំណឹង​ដល់​អ្នកប្រើប្រាស់​ប្រសិនបើ​គណនេយ្យ​របស់​អ្នក​កំពុង​ត្រូវបាន​គេ​តាមដាន​ពី​សំណាក់​រដ្ឋាភិបាល ឬ ពី​សំណាក់​ក្រុម Hacker ជាដើម ។ មន្ត្រី​គ្រប់គ្រង​ខាង​ផ្នែក​សន្តិសុខ​របស់​បណ្ដាញ​សង្គម Facebook លោក Alex Stamos បាន​សរសេរ​នៅលើ​ប្លុក​របស់លោក​ថា កម្មវិធី Facebook និង​ជូនដំណឹង​ដល់​ម្ចាស់​គណនេយ្យ ប្រសិនបើ​គណនេយ្យ​មួយ​នោះ​កំពុង​ត្រូវបាន​គេ​តាមដាន​។ 

​លោក  Stamos បន្ថែមទៀតថា Facebook មាន​គម្រោង​ដាក់​ឲ្យ​ប្រើ​កម្មវិធី​ព្រមាន​មួយ​នេះ​នៅក្នុង​លក្ខ​ខ័​ណ្ឌ​មួយ​នៅពេលដែល​ពួកគេ​ទទួលបាន​ភស្តុតាង និង​ការសន្និដ្ឋាន​ច្បាស់លាស់​។ ប្រសិនបើ​អ្នកប្រើប្រាស់​ទទួលបាន​នូវ​ការជូនដំណឹង​ព្រមាន​មួយ​នេះ ក្រុមហ៊ុន​នឹង​ណែនាំ​ឲ្យ​អ្នកប្រើប្រាស់​ផ្លាស់ប្ដូរ​លេខ​សម្ងាត់ ឬ ធ្វើការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​សារជាថ្មី​ពេល​គណនេយ្យ​របស់​អ្នកមាន​ការឆ្លង​នូវ​មេរោគ​។ 

​បន្ថែម​លើសពីនេះ​ការបើក​ឲ្យ​ដំណើរការ​នូវ​កម្មវិធី Login Approvals គឺជា​គន្លឹះ​ដ៏​ល្អ​មួយ​សម្រាប់​ការពារ​ពី​លួច​ចូល​គណនេយ្យ​របស់​អ្នក​ពី​បុគ្គល​ដទៃ​។ នៅពេលណា​ដែល​គណនេយ្យ​ដំណើរការ​តាមរយៈ ឧបករណ៍​ផ្សេងៗ​ដូចជា​កុំព្យូទ័រ ទូរស័ព្ទ ឬ Tablet ជាដើម Facebook និង​ផ្ញើ​លេខ​កូដ​សម្ងាត់​ចូលមក​ទូរស័ព្ទដៃ​របស់​អ្នក​។ ដូច្នេះ​ការបន្ថែម​លក្ខណៈសម្បត្តិ​ថ្មី​នេះ​ក្រុមហ៊ុន Facebook សង្ឃឹមថានឹង​អាចជួយ​ដល់​អ្នកប្រើប្រាស់​អាច​ការ​ពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ពួកគេ​បាន ថែមទាំង​បង្កើន​ប្រព័ន្ធ​សុវត្ថិភាព​មួយកម្រិត​ទៀត​ដើម្បី​តាមដាន​នឹង​ការពារ​ពី​ការ​លួច​វាយប្រហារ​ណាមួយ​។

​ការប្រកាស​បន្ថែម​លក្ខ​ណៈ​សម្បត្តិ​ថ្មី​នេះ​ធ្វើឡើង​នៅពេលដែល​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ប្រាប់​ទៅកាន់​លោក Barack Obama ថា​ប្រទេស​ចិន​មិនដែល​មានការ​គាំទ្រ​ដល់​ក្រុម Hacker ឡើយ​។​
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment