តើមូលហេតុអ្វីខ្លះដែលធ្វើឲ្យអ្នកបរាជ័យក្នុងជីវិតការងារ? lifespan.com
មនុស្សអាចចំណាយពេលពេញមួយជីវិតដើម្បីព្យាយាមកសាងនូវគុណភាពផ្ទាល់ខ្លួន ដើម្បីធ្វើឲ្យអាជីពការងាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាព នឹងសាងកេរ្តិ៍ឈ្មោះសម្រាប់ពួកគេផ្ទាល់ ។ មានមនុស្សមួយចំនួនបានរៀបចំផែនការ ការងារបានជោគជ័យ ខណៈពេលមនុស្សមួយចំនួនទៀតទទួលបរាជ័យក្នុងការងាររបស់ខ្លួន ។
អ្នកធ្លាប់សង្កេតទេ ថាមានកត្តាអ្វីខ្លះដែលរារាំងពួកគេមិនឲ្យទទួលបានជោគជ័យនូវអ្វីដែលពួកគេចង់បាន? ខាងក្រោមនេះជាមូលហេតុសាមញ្ញមួយចំនួនដែលបង្ហាញពីភាពបរាជ័យរបស់មនុស្សមួយចំនួន ក្នុងជីវិតការងារ របស់ខ្លួន ។
១) មិនហ៊ានប្រថុយ
នេះជាហេតុផលសាមញ្ញបំផុតដែលធ្វើឲ្យមនុស្សបរាជ័យក្នុងជីវិតការងារ ព្រោះថាអ្នកនឹងមិនទទួលបានជោគជ័យឡើយប្រសិនបើអ្នកមានភាពភ័យខ្លាចសម្រាប់ការចាប់ផ្ដើមធ្វើអ្វីមួយជាលើកដំបូងរបស់អ្នក ហើយអ្នកនឹងមិនអាចទទួលបានជ័យជំនះឡើយដរាបណាអ្នកមិនហ៊ានចូលទីលានប្រកួត ។ សម្រាប់មនុស្សមួយចំនួនទៀតដែលមានការលើកទឹកចិត្ត ដើម្បីបន្តនូវក្ដីស្រមៃរបស់ខ្លួននោះ តែងតែបោះបង់ចោលទៅវិញនូវពេលដែលអ្នកផ្សេងមិនបានឃើញនូវលទ្ធផលនៃការប្រឹងប្រែងរបស់ខ្លួន ដែលនេះជារឿងធម្មតាទៅហើយ ពីព្រោះថាមនុស្សចង់ឃើញនូវលទ្ធផលរបស់ខ្លួនឆាប់ជាទីបំផុត នូវអ្វីដែលជាការកើតចេញពីការប្រឹងប្រែងរបស់ពួកខ្លួនគេផ្ទាល់។

ទោះជាយ៉ាងណាក៏ដោយយើងអាចនឹងអាចទទួលបានជោគជ័យទោះបីជាយើងបរាជ័យច្រើនលើកក៏ដោយ ការពង្រឹងអាជីពការងារឲ្យបានរឹងមាំគឺត្រូវចំណាយពេលវេលា បូករួមទាំងការប្ដេជ្ញាយ៉ាងខ្លាំងខ្លាដើម្បីទទួលបាននូវតម្លៃរបស់វាត្រលប់មកវិញ ដូច្នេះភាពភ័យខ្លាចមិនអាចធ្វើឲ្យទទួលបានអ្វីៗទាំងអស់ ។
២) ការដោះសារចំពោះការងារ
ការដោះសារមិនទទួលខុសត្រូវចំពោះការងារមិនត្រឹមតែធ្វើឲ្យខូចប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងជាការរំខានមួយគួរឲ្យធុញទ្រាន់ផងដែរសម្រាប់អ្នករួមការងារជាមួយគ្នា ។ ដូចអ្នកដឹងហើយថាមនុស្សដែលពូកែរកលេសដោះសារមិនទទួលកំហុសរបស់ខ្លួន ហើយតែងតែស្ដីបន្ទោសដល់អ្នកដទៃដើម្បីការពារខ្លួននោះ គឺជាសញ្ញាមិនល្អដែលធ្វើឲ្យពួកគេទទួលបាននូវការបរាជ័យនៅក្នុងជីវិតការងារ ។

នៅពេលដែលអ្នកដោះសារមិនទទួលកំហុសខ្លួន គឺអ្នកខ្លួនឯងកំពុងបាត់បង់ម្ចាស់ការក្នុងការគ្រប់គ្រងជីវិតរបស់អ្នក ហើយអ្នកនឹងមិនអាចសម្របខ្លួនរស់នៅជាមួយនឹងបរិស្ថានជុំវិញអ្នកឡើយ ។
៣) ការភ័យខ្លាចចំពោះភាពបរាជ័យ
មនុស្សគ្រប់រូបតែងភ័យខ្លាចចំពោះភាពបរាជ័យ តែនេះមិនមែនជារឿងខុសឆ្គងអ្វីឡើយ ពីព្រោះថានៅពេលដែលអ្នកបរាជ័យរឿងអ្វីមួយ នោះបង្ហាញថាអ្នកគ្រាន់តែពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ ឬ ពុំទាន់រៀបចំខ្លួនឲ្យបានល្អសម្រាប់ធ្វើវាប៉ុណ្ណោះ ដើម្បីទៅដល់គោលដៅមួយបាន អ្នកត្រូវរៀបចំខ្លួននិងកំណត់ពេលវេលាឲ្យបានច្បាស់លាស់ ។

ការភ័យខ្លាចនូវការរងបរាជ័យតែងកើតចេញមកពីទស្សនៈរបស់អ្នកខ្លួនឯង ដែលអ្នកបានបណ្ដោយឲ្យវាជញ្ជក់យកនូវកម្លាំងចិត្តរបស់អ្នក ហើយធ្វើឲ្យអ្នកបាត់បង់នូវក្ដីស្រមៃរបស់ខ្លួន ។
៤) ការកំណត់គោលដៅពីអ្នកដទៃ
ជាការពិតណាស់យើងពុំទាន់បានរស់នៅក្នុងសង្គមមួយដែលល្អគ្រប់លក្ខណៈនោះទេ ដោយពួកយើងពុំទាន់មានឱកាសគ្រប់គ្រាន់នៅឡើយដើម្បីធ្វើនូវរឿងរ៉ាវដែលខ្លួនចង់ធ្វើ ។ ពេលខ្លះឪពុកម្ដាយរបស់យើងតែងជាអ្នកកំណត់គោលដៅ និង អាជីពការងារសម្រាប់ពួកយើង ។

ជារឿយៗជីវិតដែលទទួលបានការកំណត់គោលដៅពីអ្នកដទៃមិនមានការទទួលបានជោគជ័យក្នុងជីវិតច្រើននោះទេ ព្រោះទិសដៅទាំងនោះគឺជារឿងដែលពួកយើងធ្វើដោយទទួលរងសម្ពាធពីអ្នកដទៃ មិនមែនជារឿងដែលយើងត្រូវធ្វើចេញពីចិត្តនោះទេ ដូច្នេះការសម្រេចបាននូវភាពជោគជ័យគឺតិចតួចបំផុត ។
0 comments:
Post a Comment