តារាសម្ដែងអាមេរិក-ចិន Bai Ling បានសម្រេចចិត្តលែងខ្លួនទទេដើរតាមផ្លូវ ដោយគ្រាន់តែយកក្រដាស៣សន្លឹកមកបាំងតំបន់ពិសេសខាងលើនិងខាងក្រោម មុនចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ Geekie Awards ក្នុងទីក្រុង Los Angeles ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍តារាវ័យ៥៣ឆ្នាំបានយករួបបុគ្គលល្បីឈ្មោះ៣នាក់មកបិទកន្លែងសំខាន់លើដងខ្លួន។ Bai Ling បានយករូបអតីតសហស្ថាបនិកក្រុមហ៊ុនApple លោក Steve Jobs និងមហាសេដ្ឋី Bill Gates មកបាំងលើដើមទ្រូងទាំងសងខាងនិងរូបអតីតអ្នកប្រាជ្ញរូបវិទ្យាលោក Albert Einstein បិតកន្លែងសំខាន់ខាងក្រោម។
Bai Ling កើតនៅថ្ងៃនៅឆ្នាំ ១៩៦២ ក្នុងទីក្រុង Chengdu ខេត្ត Sichuan ប្រទេសចិន។ នៅពីឆ្នាំ ១៩៨៤ នាងបានចាប់ផ្ដើមសម្ដែងដំបូងក្នុងប្រទេសចិនក្នុងរឿង “On the Beach”។ នៅឆ្នាំ១៩៩៤ តារាសិចស៊ីនេះបានឈានជើងចូលសម្ដែងនៅអាមេរិកដំបូងក្នុងរឿង “The Crow” ៕
0 comments:
Post a Comment