បណ្ដាញសង្គម Facebook បានបង្ហាញពីវិបសាយថ្មីមួយដែលណែនាំក៏ដូចជាបង្ហាញទាក់ទងនឹងជំនាញសរសេរកូដទៅដល់អ្នកដែលមានចំណាប់អារម្មណ៍និងចូលចិត្តជំនាញមួយនេះ។
វិបសាយដែលបានបង្ហាញនោះមានឈ្មោះថា TechPrep។ វាបានប្រមូលផ្ដុំនូវប្រភពជាច្រើនដូចជា កូដសម្រាប់បង្កើតហ្គេម សៀវភៅសិក្សា និងព័ត៌មានអាហារូបករណ៍មួយចំនួនផ្សេងទៀតផងដែរ។ ក្រៅពីប្រភពទាំងនេះវាក៏មានជាការណែនាំដល់អ្នកដែលអ្នកជំនាញកូដអំពីការងារដែលពួកគេអាចធ្វើទៅបាននាពេលអនាគតរួមទាំងផលប្រយោជន៍ដែលទទួលបានផងដែរ។
Facebook បានសរសេរនៅលើវិបសាយ TechPrep ដូចនេះថា “នៅឆ្នាំ២០២០នឹងមានការងារពាក់ព័ន្ធជំនាញសរសេរកូដ១លានការងារដែលគ្មានអ្នកដាក់ពាក្យធ្វើ។ ដូចនេះអ្នកនៅចាំដល់ពេលណាទៀត? បើការងារទាំងនោះគឺជាការងារដែលរកប្រាក់ចំណូលបានច្រើននិងទទួលបានផលប្រយោជន៍ច្រើនទៀតនោះ”។
លទ្ធផលនៃការសិក្សារបស់ក្រុមហ៊ុន Facebook រួមនិងក្រុមហ៊ុន McKinsey បានបង្ហាញថា ចំនួនអាណាព្យាបាលចន្លោះពី៧៧ទៅ៨៣ភាគរយមិនបានយល់ដឹងពីមូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រកុំព្យូទ័រនោះទេ។ ការដែលអាណាព្យាបាលមិនបានយល់ដឹងពីមូលដ្ឋានគ្រឹះដូចនេះអាចជាការរារាំងមួយមិនឲ្យកូនៗរបស់ពួកគេចាប់យកជំនាញវិទ្យាសាស្ត្រកុំព្យូទ័រមួយនេះ ហេតុនេះទើប Facebook សម្រេចបង្កើតនូវវិបសាយនេះឡើង៕
ចុចទីនេះដើម្បីចូលទៅកាន់វិបសាយ TechPrep
0 comments:
Post a Comment