គន្លឹះ​ទាំង 11 ជួយ​ឲ្យ​អង្គ​ផ្ទុក​ទិន្នន័យ​លើ iPhone មាន​ទំហំ​ទូលាយ​ជាងមុន!

ត្រង់នេះ ប្រហែលជាមិត្ត អ្នកអាន ដែលកំពុងតែ ប្រើប្រាស់ iPhone ដែលមាន អង្គផ្ទុកទិន្នន័យ 16GB ប្រហែលជា ចង់ដឹងច្រើន។ ដោយសារតែ អង្គផ្ទុកទិន្នន័យ ប៉ុណ្ណេះ ពិតជាប្រើប្រាស់ មិនគ្រប់គ្រាន់ទេ បើសិនជាយើង ប្រើប្រាស់ កម្មវិធី 2 ឬ 3 ដែលមាន ទំហំលើសពី 1GB ច្បាស់ជា មិនគ្រាន់ តែម្តង។
1-cover
ដោយហេតុនេះហើយ យើងចង់បង្ហាញ ពីគន្លឹះមួយ ចំនួន ដែលអាចជួយ ឲ្យអ្នក ប្រើប្រាស់ អង្គផ្ទុកទិន្នន័យ 16GB នេះ ហើយនៅសល់ ទំហំសមល្មម អាចប្រើប្រាស់ បានបន្តទៀត ដូចនេះ អ្នកអាចអាន ការណែនាំ នៅខាងក្រោម នេះបាន៖
  1. ស្វែងរកកម្មវិធីនៅលើ iPhone របស់អ្នក ដែលមានទំហំធំ
  2. លុបកម្មវិធី ដែលមិនសូវប្រើចោល
  3. លុបបទចម្រៀងចាស់ៗចោល ឬបទដែល កម្រស្តាប់
  4. កូពីរូបមួយចំនួនទុកចូលកុំព្យូទ័រ ហើយលុបខ្លះ ចោលនៅក្នុង iPhone
  5. លុបសារចាស់ៗ ដែលគ្មានប្រយោជន៍ចោល
  6. Back up រូបភាព ឬឯកសារទៅលើ Cloud ផ្សេងៗ
  7. កុំទុកទាំងរូបធម្មតា និង HDR ដូចគ្នា
  8. លុប Cache អត់ប្រយោជន៍ចោល
  9. លុប History នៅលើ Browser
  10. មិនបាច់ Save រូបភាព បង្ហោះលើ Instragram ក៏បាន
  11. កុំ Save រូបភាពពីកម្មវិធីបណ្តាញសង្គមផ្សេងៗ ដោយស្វ័យប្រវត្តិ
2
អ្នកអនុវត្តត្រឹមប៉ុន្មានចំនុចខាងលើនេះ ប្រាកដជា អាចរក្សាទំហំ ទំនេរសល់ច្រើន ជាងមុន។ បើសិនជាមិត្ត អ្នកអាន មានចម្ងល់ អ្វីទាក់ទង នឹងបច្ចេកវិទ្យា ឬអត្ថបទ អ្នកអាចសាកសួរ បាននៅ ខាងក្រោម។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment