យន្តហោះ AS2 ដែល​អាច​ហោះ​ពី​ឡុង​ដុង​ទៅ​ញូវយ៉ក​ត្រឹម ៣​ម៉ោង​នឹង​ត្រូវដាក់​ឲ្យ​ប្រើ​នៅ​ឆ្នាំ​២០២៣



​យន្តហោះ​ពាណិជ្ជកម្ម AS2 និង​ក្លាយជា​យន្តហោះ​ដឹក​អ្នកដំណើរ​ល្បឿន​លឿនទី ២ បន្ទាប់ពី​យន្តហោះ​ធុន Concorde ដែល​ត្រូវបាន​គេ​ផ្អាក​ការហោះហើរ​ជា​យូរ​មកហើយ​ដែរនោះ​។ យន្តហោះ​ពាណិជ្ជកម្ម AS2 នឹងមាន​សមត្ថភាព​ដឹក​អ្នកធ្វើដំណើរ​ពី​ទីក្រុង London ទៅ New York ត្រឹម​រយៈពេល​៣ ម៉ោង​ប៉ុណ្ណោះ​និង​អាច​ហោះ​ពី Los Angeles ទៅ Tokyo ក្នុង​រយៈពេល ៦ ម៉ោង ។ 

​ក្រុមហ៊ុន Airbus និង Aerion ជា​អ្នកទទួល​រ៉ាប់រង​ក្នុង​ការផលិត ហើយ​ប្រសិន​អ្វីៗ​ដើរ​តាម​គម្រោង​យន្តហោះ ពាណិជ្ជកម្ម AS2 នឹង​អាចធ្វើ​ការហោះ​សាកល្បង​ក្នុង​ឆ្នាំ ២០២១ និង​ធ្វើការ​ហោះហើរ​ដឹក​អ្នកដំណើរ​នៅក្នុង​ឆ្នាំ ២០២៣ ។ យន្តហោះ ពាណិជ្ជកម្ម AS2 អាច​ហោះ​ក្នុង​ល្បឿន ១ ៩៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែលមាន​ល្បឿន​លឿន​ប្រហែល Concorde ដែល​បើក​ក្នុង​ល្បឿន ២ ១៧០ គីឡូម៉ែត្រ នឹង​អាច​ដឹក​អ្នកដំណើរ​បាន ១២ នាក់ ចំណែក​កញ្ចប់​ទឹកប្រាក់​ដែល​គ្រោង​នឹង​ចំណាយ​លើ​គម្រោង​នេះ​មាន​ចំនួន​ដល់​ទៅ ១០០ លាន​ដុល្លារ​។ 



Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment