ចិន​រកឃើញ​រ៉ែ​មាស​ក្រោម​បាតសមុទ្រ​មានតម្លៃ​រាប់រយ​លាន​ដុល្លារ



អ្នកវិទ្យាសាស្ត្រ​ចិន​បាន​រកឃើញ​ទីតាំង​ដែលមាន​រ៉ែ​មាស​យ៉ាងច្រើន​សម្បើម​ដែល​គិត​ជា​សាច់ប្រាក់​ដល់​ទៅ​រាប់រយ​លាន​ដុល្លារ​ឯណោះ ហើយ​រ៉ែ​មាស​ទាំងនោះ​ស្ថិតនៅ ២ ០០០ ម៉ែត្រ​នៅក្រោម​បាតសមុទ្រ​នៅក្បែរ​កោះ Sanshan ។ នេះ​ជាការ​រកឃើញ​រ៉ែ​មាស​ដំបូង​ហើយ​នៅ​បាតសមុទ្រ​ព័ទ្ធជុំវិញ​ប្រទេស​ចិន​ភាគ​ខាងកើត Bohai ។

​អ្នកវិទ្យាសាស្ត្រ​បាន​ប៉ាន់ប្រមាណ​ថា​រ៉ែ​មាស​ទាំងនោះ​មាន​ចំនួន​យ៉ាងហោចណាស់ ៤៧០,៤៧ តោន​ដែរ​ជា​មាស និង​មាន ២០ តោន​ផ្សេងទៀត​ជា​ប្រភេទ​រ៉ែ​សំខាន់​ផ្សេងទៀត ។ ការស្រាវជ្រាវ​រុករក​រ៉ែ​បាតសមុទ្រ​នេះ​ធ្វើឡើង​អស់​រយៈពេល ៣ ឆ្នាំ​ដោយ​វិទ្យាស្ថាន Shandong Third Institute of Geological and Mineral Exploration របស់​ប្រទេស​ចិន​។ លោក Xu Zhiqin ប្រធាន​អ្នកស្រាវជ្រាវ​បាន​ថ្លែងថា​នេះ​ជាការ​បោះជំហាន​ថ្មី​មួយទៀត​របស់​ចិន​ក្នុង​ការរុករក​រ៉ែ​ពី​ផ្ទៃដី ទៅ ដល់​បាតសមុទ្រ ដែល​ធ្វើ​ឲ្យ​កត្តា​ភូមិសាស្ត្រ​របស់​ចិន​កាន់​តែមាន​ឥទ្ធិពល​។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment