ផលិតផលសំបុកត្រចៀកកាំខ្មែរផលិតនៅកម្ពុជានាំចេញទៅលក់នៅប្រទេសចិន ខណៈដែលការលក់ទទួលបានតម្លៃខ្ពស់និងផ្ដល់ឱកាសការងារទៅដល់ប្រជាពលរដ្ឋខ្មែរ ។
ម្ចាស់ក្រុមហ៊ុនបេសឡាយហ្វ៍ប្រដាក់(Best life Product Co., Ltd) អ្នកស្រី វ៉ា សុជិន ឱ្យដឹងថាផលិតផលសំបុកត្រចៀកកាំរបស់ខ្មែរបាននាំយកទៅលក់នៅប្រទេសចិនដោយនៅទីនោះក្រុមហ៊ុនមានសាខាពីរទីតាំង និង៣ទីតាំងផ្សេងទៀតនៅកម្ពុជា។ អ្នកស្រីបន្តថាសំបុកត្រចៀកកាំដែលជាវត្ថុធាតុដើមសម្រាប់យកមកផលិតត្រូវបានប្រមូលពីកន្លែងដែលសត្វត្រចៀកកាំរស់នៅ។
តាមប្រភពដដែលបន្ថែមទៀតថាបច្ចុប្បន្នក្រុមហ៊ុនបានធ្វើផ្ទះសម្រាប់សត្វត្រចៀកកាំបានចំនួន៦សម្រាប់ទាញយកសំបុកមកកែច្នៃដោយការចិញ្ចឹមនេះមានរយៈពេលជាង១០ឆ្នាំមកហើយ ដោយសំបុកត្រចៀកកាំត្រូវបានបេះយកមកសំអាតនឹងលាយផ្សំជាមួយស្ករក្រាមដើម្បីផលិតចេញជាផលិតផលសម្រេច។
បើកតាមការបញ្ជាក់ពីអ្នកស្រី វ៉ា សុជិនឱ្យដឹងផងថា ការទទួលទានទឹកនិងសំបុកត្រចៀកកាំទទួលអត្ថប្រយោជន៍ដូចជាជួយបំប៉នសុខភាពមនុស្សចាស់ បង្កើនស្មារតី និងការចងចាំ ជំនួយថ្លើម ប្រមាត់ បេះដូង សួត ក្រលៀន លំពែង ជួយសម្រួលប្រព័ន្ធសរសៃឈាម ប្រព័ន្ធរំលាយអាហារនិងមានអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
ក្រុមហ៊ុន Best Life Product Co., Ltd ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៅឆ្នាំ២០១១ហើយក្រុមហ៊ុនមានការគាំទ្រច្រើនពីអតិថិជនជាពិសេសក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ៕
0 comments:
Post a Comment