ប្រទេសទាំង ១០ លើពិភពលោកដែលមានឃ្លាំងស្តុកទុកមាសច្រើនជាងគេ Businessinsider
១០) ប្រទេស ឥណ្ឌា
ប្រទេសឥណ្ឌាមានចំនួនមាសស្តុកទុកចំនួន ៥៥៧,៧ តោន ដោយប្រទេសនេះទុកបម្រុងបរទេសជាមាសចំនួន ៥,៦% ហើយពលរដ្ឋឥណ្ឌានិងចិនជាអ្នកដែលនិយមប្រើគ្រឿងអលង្ការមាសច្រើនជាងគេលើលោក។
៩) ប្រទេស ហុល្លង់
ប្រទេសហុល្លង់មានមាសស្តុកទុកចំនួន ៦១២,៥ តោន និងមានទុនបម្រុងជាមាសទៅបរទេសចំនួន ៥៥,៨ % ។
៨) ប្រទេស ជប៉ុន
ជប៉ុន ជាប្រទេសដែលមានមាសស្តុកទុកក្នុងប្រទេសរបស់ខ្លួនដល់ទៅ ៧៥៦,២ តោន ប៉ុន្តែសម្រាប់ទុនបម្រុងក្នុងផ្គត់ផ្គង់សាកលលោកវិញមានតែចំនួន ២%ប៉ុណ្ណោះ ។
៧) ប្រទេស ស្វីស
ប្រទេស ស្វីស មានមាសស្តុកទុកដល់ទៅ ១ ០៤០ តោន និងមានទុនបម្រុងទុកជាមាសទៅក្រៅប្រទេសចំនួន ៦,២% ។
៦) ប្រទេស រុស្សី
ប្រទេសរុស្សី មានមាសស្តុកទុកក្នុងឃ្លាំងរបស់ខ្លួនដល់ទៅ ១ ៣៥២,២ តោន ហើយមានទុនបម្រុងជាមាសសម្រាប់ពិភពលោកចំនួន ១៣,១% ។
៥) ប្រទេស ចិន
ប្រទេសចិនជាប្រទេសមានពលរដ្ឋច្រើនជាងគេបំផុតលើពិភពលោកមានចំនួនមាសស្តុកទុកដល់ទៅ ១ ៧០៨,៥ តោន ដោយប្រទេសនេះស្ទើរតែគ្មានការដាក់ទុកបម្រុងជាមាសទៅក្រៅប្រទេសទាល់តែសោះ ។
៤) ប្រទេស បារាំង
បារាំងបានក្លាយជាប្រទេសមានភ្នំមាសធំលំដាប់ទី ៤ លើពិភពលោកដែលប្រទេសនេះមានមាសស្តុកទុកមាសដល់ទៅ ២ ៤៣៥,៥ តោន ដោយមានទុនបម្រុងជាមាសទៅកាន់សាកលលោកដល់ទៅ ៦២,១% ។
៣) ប្រទេស អ៊ីតាលី
ប្រទេសអ៊ីតាលី ក៏មិនអន់ដែរ ដោយប្រទេសនេះមានមាសស្តុកទុកដល់ទៅ ២ ៤៥១ តោន និងមានទុនបម្រុងជាមាសទៅកាន់ពិភពលោកដល់ទៅ ៦៥% ។
២) ប្រទេស អាល្លឺម៉ង់
ប្រទេសអាល្លឺម៉ង់ បានស្ថិតនៅចំណាត់ថ្នាក់លេខ ២ លើពិភពលោកជាប្រទេសដែលមានស្តុកទុកមាសដល់ទៅ ៣ ៣៨១ តោន និងមានទុនបម្រុងជាមាសទៅកាន់សាកលលោកដល់ទៅ ៦៧,១%។
១) សហរដ្ឋអាមេរិក
អាមេរិកមិនត្រឹមជាមហាអំណាចសេដ្ឋកិច្ច និង យោធារបស់ពិភពលោកទេ គឺជាប្រទេសដែលមានឃ្លាំងស្តុកទុកមាសច្រើនជាងគេផងដែរនៅលើពិភពលោក ដែលមានចំនួនមាសស្តុកទុកដល់ទៅ ៨១៣៣,៥ តោន និងមានទុនបម្រុងជាមាសទៅកាន់ពិភពលោកដល់ទៅ ៧២,៧% ។
0 comments:
Post a Comment