គន្លឹះសាមញ្ញទាំង ៧ ជាវិធីជួយធ្វើឲ្យការចងចាំរបស់អ្នកកាន់តែប្រសើរ inc.com
១) ផ្ដោតយកចិត្តទុកដាក់
មធ្យោបាយដ៏ល្អបំផុតដើម្បីធ្វើឲ្យការចងចាំរបស់អ្នកបានល្អគឺការបន្តការយកចិត្តទុកដាក់ ។ នៅពេលដែលអ្នកទុកខួរក្បាលឲ្យនៅទំនេរ ឬ ធ្វើឲ្យចិត្តរវើរវាយ នោះមានន័យថាអ្នកកំពុងធ្វើឲ្យបរាជ័យនូវមុខងារប្រព័ន្ធចងចាំរបស់ខួរក្បាល ដែលបង្កឲ្យមានបញ្ហាក្នុងរំលឹកព័ត៌មានចាស់ៗ។ ដូច្នេះនៅពេលដែលអ្នកផ្ដោតយកចិត្តទុកដាក់កាន់តែខ្លាំង នោះអ្នកអាចរក្សាការចងចាំបានកាន់តែល្អ។
២) បង្កើតការស្រមៃរូបភាពនូវអ្វីដែលអ្នកចង់ចងចាំ
ការបង្កើត រូបភាពស្រមើស្រមៃនូវរឿងអ្វីមួយដែលអ្នកត្រូវការចងចាំ គឺជាផ្នែកមួយនៃដ៏ធំសម្រាប់ខួរក្បាលក្នុងការរំលឹកព័ត៌មានចាស់ៗនៅក្នុងខួរក្បាលរបស់អ្នកប្រកបដោយប្រសិទ្ធភាព។
៣) រំលឹកម្ដងហើយម្ដងទៀត
ការរំលឹកម្ដងហើយម្ដងទៀតនូវអ្វីដែលអ្នកចង់ចងចាំទុកក្នុងខួរក្បាល គឺជាមធ្យោបាយដ៏ល្អបំផុត ព្រោះការរំលឹកម្ដងហើយម្ដងទៀតយូរទៅវានៅក្លាយជាផ្នែកមួយរបស់ខួរក្បាល។
៤) រកពីមូលហេតុដែលអ្នកចង់ចងចាំវា
អ្នកត្រូវគិតថាហេតុអ្វីបានជាអ្នកចង់ចងចាំវា ហើយអ្នកត្រូវចេះបង្កើតទំនាក់ទំនងឲ្យជាប់នឹងគោលបំណងរបស់អ្នកដើម្បីធ្វើឲ្យខួរក្បាលរបស់អ្នកកាន់តែចងចាំអ្វីមួយបានល្អប្រសើរ។
៥) សរសេរចេញនូវអ្វីដែលអ្នកចង់ចងចាំ
ការសរសេររឿងរ៉ាវដែលអ្នកចង់ចាំចេញមកខាងក្រៅហើយរៀបវាតាមលំដាប់ នោះកាន់តែធ្វើឲ្យអ្នកមានភាពងាយស្រួលបន្ថែមទៀតដើម្បីចងចាំនឹងរំលឹកឡើងវិញ។ ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការប្រើកាយវិការសរសេរអ្វីមួយចេញ ឲ្យជួយធ្វើឲ្យខួរក្បាលបង្កើនការចងចាំបានមួយកម្រិតបន្ថែមទៀត។
៦) ការបង្កើតពាក្យសម្គាល់សម្រាប់ខ្លួនឯង
ការបង្កើតពាក្យសម្គាល់សម្រាប់ខ្លួនឯងគឺជារឿងមួយសំខាន់ផងដែរដើម្បីជួយធ្វើឲ្យខួរក្បាលចងចាំបានល្អនឹងងាយស្រួលរំលឹកឡើងវិញ។ ជាពិសេសនៅពេលដែលអ្នកព្យាយាមចាំនូវពាក្យឬ ចំនួនលេខអ្វីមួយអ្នកគួរចេះបង្កើតពាក្យសម្គាល់សម្រាប់ខ្លួនឯង លើកិច្ចការដែលអ្នកកំពុងធ្វើដើម្បីងាយស្រួលក្នុងការចងចាំ។
៧) បង្រៀនអ្នកដទៃ
មធ្យោបាយដ៏ល្អដើម្បីចងចាំអ្វីមួយ គឺការពន្យល់ឬ បង្រៀនរឿងនោះទៅកាន់មនុស្សដទៃផ្សេងទៀតដូច្នេះការចែករំលែកនូវចំណេះដឹងរបស់អ្នកទៅកាន់មិត្តរួមការងារ ឬ មិត្តភ័ក្ដិ ជារឿងមួយដែរល្អដែលអាចឲ្យអ្នកចងចាំ និង រំលឹកមកវិញបានយ៉ាងល្អ។
0 comments:
Post a Comment