សៀវភៅ​ក្នុង​វិស័យ​កីឡា ៥ ក្បាល​ដែល​អាចជួយ​បង្រៀន​អ្នក​ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុង​អាជីវកម្ម​



១) សៀវភៅ Eleven Rings 
​សៀវភៅ Eleven Rings  ជា​ស្នាដៃ​និពន្ធ​របស់លោក Phil Jackson ដែលជា​គ្រូដឹកនាំ​ក្រុម​បាល់បោះ NBA ទទួលបាន​ជោគជ័យ​ច្រើនជាង​គ្រូ​បាល់បោះ​ដទៃ​ផ្សេងទៀត​ក្នុង​ប្រវត្តិ​កីឡាបាល់បោះ​។ នៅក្នុង​សៀវភៅ​របស់លោក  Jackson បាន​រៀបរាប់​ពី​អាថ៌កំបាំង នៃ​ធាតុ​ដែល​ធ្វើ​ឲ្យ​មាន​តុល្យភាព​ក្នុង​ក្រុម និង​ពិពណ៌នា​ពី​ការដឹកនាំ​កីឡាករ Michael Jordan ឲ្យ​ក្លាយជា​កីឡាករ​ល្អ​បំផុត​លើ​លោក​ផ្នែក​បាល់បោះ​។ 

២) សៀវភៅ What It Take to Be #1 
​សៀវភៅ What It Take to Be #1 ជា​ស្នាដៃ​និពន្ធ​របស់លោក Vince Lombardi, Jr ដែលជា​គ្រូដឹកនាំ​ក្រុមកីឡា​បាល់អោប​។ នៅក្នុង​សៀវភៅ​របស់លោក​បាន​រៀបរាប់​ពី​របៀប​ឲ្យ​ក្លាយជា​អ្នកដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងការ​សម្រេច​ជោគជ័យ មិន​ថា​ក្នុង​វិស័យ​កីឡា ឬ អាជីវកម្ម​នោះទេ​។ 

៣) សៀវភៅ Lagacy 
​សៀវភៅ Lagacy ជា​ស្នាដៃ​និពន្ធ​របស់លោក James Kerr ដែលជា​គ្រូដឹកនាំ​ក្រុមកីឡា​បាល់អោប​មកពី​ប្រទេស នូ​វែ​ល​ហ្សេ​ឡង់ បានបង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ និង ការដោះស្រាយ​បញ្ហា​នៅពេល​ដែលមាន​ការរង​សម្ពាធ​ផ្លូវចិត្ត ដែលជា​កត្តា​ជំរុញ​ឲ្យ​ខ្លួនឯង​ទទួលបាន​ជោគជ័យ​គ្រប់​កាលៈទេសៈ​ទាំងអស់​។ 

៤) សៀវភៅ Playbook for Success 
​សៀវភៅ Playbook for Success ជា​សៀវភៅ​និពន្ធ​ឡើង​ដោយ​លោកស្រី Nancy Lieberman ដែលជា​គ្រូដឹកនាំ​កីឡា បាល់បោះ ។ នៅក្នុង​សៀវភៅ Playbook for Success លោកស្រី​បាន​រៀបរាប់​ពី​របៀប​ធ្វើការ​ងារ​ជា​ក្រុម និង​បច្ចេកទេស​ក្នុង​ភាពជា​អ្នកដឹកនាំ ដែល​ធ្វើ​ឲ្យ​ការងារ​របស់លោក​ស្រី​ឈានដល់​ចំណុចកំពូល​។ 

៥)​សៀវភៅ How to Win at the Sport of Business 
​សៀវភៅ How to Win at the Sport of Business ជា​ស្នាដៃ​និពន្ធ​របស់លោក Mark Cuban ជា​វិនិយោគិន​និង​មហាសេដ្ឋី​មួយរូប ហើយ​ថែមទាំង​ជា​ម្ចាស់​ក្រុម​បាល់បោះ Dallas Mavericks ។ នៅក្នុង​សៀវភៅ​របស់លោក​បានបង្ហាញ​ពី​របៀប​យកឈ្នះ​គូប្រកួត​ក្នុង​សមរភូមិ និង​ពេល​បោះជំហាន​ចូល​សមរភូមិ​មួយ​ផ្សេងទៀត​។ 
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment