១) បង្កភាពតានតឹង
ការប្រកួតប្រជែងដែលប្រកបដោយភាពតានតឹង គឺជាការផ្ដល់ផលល្អមួយក្នុងវិស័យអាជីវកម្ម ព្រោះភាពតានតឹងនឹងនាំចេញមកនូវរឿងរ៉ាវដែលមនុស្សមិនចង់និយាយ នឹងជួយធ្វើឲ្យមានការបណ្ដុះចេញនូវគំនិតទាំងឡាយក្នុងក្រុមការងារ។ នៅពេលដែលអ្នកបានរកឃើញនូវអ្វីមួយដែលថ្មី ឬការទទួលជោគជ័យយ៉ាងធំក្នុងទីផ្សារ ខណៈពេលដែលគូប្រជែងរបស់អ្នកទើបនឹងបើកអាជីវកម្មថ្មីថ្មោង ពេលនោះអាជីវកម្មរបស់អ្នកអាចនឹងមានជម្រើស បី ទីមួយ ត្រូវសម្របខ្លួន ទីពីរ ធ្វើការផ្លាស់ប្តូរ និង ទីបី បិទអាជីវកម្ម ។

ដូច្នេះភាពប្រកួតប្រជែងក្នុងអាជីវកម្ម គឺជាការត្រួសត្រាយផ្លូវមួយ នៃការបង្កើតគំនិតច្នៃប្រឌិត ដើម្បីទទួលបានជោគជ័យនៅក្នុងទីផ្សារ។ ដូច្នេះភាពតានតឹងក្នុងអាជីវកម្មគឺជាការបង្កើតផ្នត់គំនិតប្រកួតប្រជែងមួយយ៉ាងខ្លាំងរវាងក្រុមការងារអាជីវកម្មមួយ ទៅ ក្រុមការងារអាជីវកម្មមួយទៀត។
២) អាចបង្កើតភាពច្នៃប្រឌិត
ប្រសិនបើអ្នកមានអាជីវកម្មក្នុងវិស័យមួយដាច់តែឯងគ្មានការប្រកួតប្រជែងពីអ្នកដទៃ នោះជាឱកាសមួយដែលធ្វើឲ្យអាជីវកម្មរបស់អ្នកមិនចាំបាច់ព្រួយបារម្ភពីការប្រកួតប្រជែង។ ប៉ុន្តែអ្វីដែលជាបញ្ហាគឺភាពច្នៃប្រឌិតរបស់អ្នកគ្មានភាពល្អប្រសើរឡើយ ។ នៅពេលដែលអ្នកទទួលបានការប្រកួតប្រជែងពីអាជីវកម្មដទៃ នោះអ្នកនឹងមានការសម្លឹងរកមធ្យោបាយឥតឈប់ឈរ ដើម្បីយកឈ្នះ និងដឹកមុខរបស់ពួកគេ ។ ដូច្នេះការប្រណាំងប្រជែងទៅលើភាពច្នៃប្រឌិត គឺជាការជំរុញមួយដើម្បីឲ្យអាជីវកម្មដើរទៅមុខ និងធ្វើឲ្យអាជីវកម្មរបស់អ្នកត្រូវបានគេមើលឃើញថាជាមេគំនិតខាងការដឹកនាំគំនិតច្នៃប្រឌិត។
៣) ធ្វើឲ្យសេវាបម្រើអតិថិជនកាន់តែមានភាពល្អប្រសើរ
ការបម្រើសេវាអតិថិជន ដែលប្រកបដោយភាពល្អឥតខ្ចោះគឺជាកត្តាមួយដែលជួយជំរុញឲ្យអាជីវកម្មដើរទៅមុខ ហេតុដូចនេះរបៀបនៃការស្វាគមន៍ ការដោះស្រាយបញ្ហាចំពោះអតិថិជនពេលចូលមកក្នុងកន្លែងរបស់អ្នកគឺជារឿងចម្បងមួយដើម្បីទាក់ចិត្តអតិថិជនជាមួយនឹងអាជីវកម្មរបស់អ្នក។ ជាឧទាហរណ៍នៅពេលដែលមានហាងពីរកន្លែង ស្ថិតនៅក្នុងផ្លូវតែមួយ ហើយលក់ទំនិញតែមួយ តែមានហាងមួយមានអតិថិជនចូល ច្រើន និងហាងមួយទៀតស្ទើរតែគ្មានអ្នកចូលទាល់តែសោះនោះមានន័យថា គេមិនត្រឹមប្រកួតប្រជែងត្រឹមផលិតផលប៉ុណ្ណោះទេ ប៉ុន្តែសេវាបម្រើអតិថិជនជារឿងសំខាន់ដើម្បីទាក់ចិត្តមហាជន។
0 comments:
Post a Comment