លក្ខណៈទ្រង់ទ្រាយមុខមិនត្រឹមតែបង្ហាញពីសម្រស់របស់នារីទេ តែថែមទាំងបង្ហាញពីរាសីស្នេហារបស់នាងលើរឿងរៀបការទៀតផង ថាតើនាងនឹងបានរៀបការឆាប់ៗ ឬ ក៏ត្រូវចាំយូរទៀត។ តាមតម្រាហុងស៊ុយ ដែលចងក្រងឡើងដោយលោក ហៀង ម្ចាស់តូបលក់សៀវភៅស៊ឹង ណាំហុង ផ្សារអូរឫស្សី បង្ហាញថាលក្ខណៈសម្រាប់សម្គាល់ទ្រង់ទ្រាយមុខមានទាំងអស់ ៧ យ៉ាងរាប់ចាប់ពីកឡើងលើ។
ទ្រង់ទ្រាយមុខដែលឆាប់បានរៀបការ (មានសំណាងខ្ពស់បានប្ដីជាអ្នកមានទ្រព្យ)
១. ក្ដោងច្រមុះខ្ពស់ ហើយត្រង់
ចំពោះមនុស្សស្រីដែលមានលក្ខណៈទ្រង់ទ្រាយក្ដោងច្រមុះខ្ពស់ ហើយត្រង់នោះគឺមានជោគសំណាងខ្ពស់បានរៀបការជាមួយនឹងបុរសដែលមានទ្រព្យស្ដុកស្ដម្ភ និងមានយសស័ក្ដិខ្ពង់ខ្ពស់។ ហើយនាងគឺតែងតែទទួលបានការធានា និង ទំនុកបម្រុងពីគេទៀតផង។
២. ចុងច្រមុះមានសាច់
២. ចុងច្រមុះមានសាច់
ទោះបីជានាងមានក្ដោងច្រមុះខ្ពស់ ហើយត្រង់ក្ដីក៏ត្រូវតែមានសាច់នៅចុងច្រមុះដែរ ទើបទទួលបានសេចក្ដីសុខពីលោកប្ដី។ ប្រសិនបើចុងច្រមុះស្រួចខ្លាំង ហើយទោះបីជាលោកប្ដីមានទ្រព្យធនស្ដុកស្ដម្ភ យ៉ាងណាក្ដីក៏មិនប្រាកដឱ្យអ្នកចាយខ្ជះខ្ជាយដែរ។
៣. ខ្ពង់ថ្ពាល់ និង ច្រមុះស័ក្ដិសមនឹងគ្នា
៣. ខ្ពង់ថ្ពាល់ និង ច្រមុះស័ក្ដិសមនឹងគ្នា
ប្រសិនបើនៅត្រង់ខ្ពង់ថ្ពាល់មានសាច់ហ៊ុមព័ទ្ធជុំវិញគឺក្នុងមួយជីវិតនេះជួបតែជោគសំណាងខ្ពស់។ ប៉ុន្តែបើខ្ពង់ថ្ពាល់លេចធ្លោខ្លាំងពេកហើយក្ដោងច្រមុះក៏ខ្ពស់ដែរនោះគឺ ពិតជានឹងបានក្លាយជាមនុស្សនៅឯកោកំព្រាតែម្នាក់ឯង។ ផ្ទុយទៅវិញ ប្រសិនបើបានក្លាយជាប្រពន្ធគេក៏ពុំមានជោគវាសនាល្អដែរ។
ទ្រង់ទ្រាយមុខរបស់ស្ត្រី ដែលក្របានរៀបការ
១.ថ្ងាសខ្ពស់ពេក ថ្ងាសរាងបួនជ្រុង និងថ្ងាសរាងមូល
ចំពោះលក្ខណៈទ្រង់ទ្រាយថ្ងាសទាំងបី ខាងលើនេះគឺសុទ្ធតែជាមនុស្សស្រីដែលមានចរិតលក្ខណៈបង្ក្រាបប្ដី ដូច្នេះគឺមិនងាយបានរៀបការទេ។ ទោះប្រសិនបើបានរៀបការឆាប់ក៏ច្រើនតែមានរឿងបែកបាក់លែងលះគ្នាដែរ។
២. រោមចិញ្ចើមក្រាស់
ចំពោះមនុស្សស្រីដែលមានរោមចិញ្ចើមក្រាស់ឃ្មឹក គឺតំណាងឱ្យការយកចិត្តទុក្ខដាក់ក្នុងកិច្ចការងារ ដូច្នេះនាងផ្ដោតតែទៅលើគំនិតប៉ុណ្ណោះ ដើម្បីពង្រីកកិច្ចការងារនោះ ទើបជាទូទៅពុំនឹកនាដល់រឿងរៀបការឡើយ។
៣.ខ្ពង់ថ្ពាល់ខ្ពស់
ប្រសិនជាមានខ្ពង់ថ្ពាល់ខ្ពស់ទាំងសងខាង ជាងចន្លោះកណ្ដាលនៃក្ដោងច្រមុះ គឺជាប្រភេទមនុស្សឯករាជ្យម្ចាស់ការនិងមានការវិនិច្ឆ័យត្រឹមត្រូវ ដូច្នេះពុំមែនជាប្រភេទមនុស្សស្រីដែលឆាប់ពឹងពាក់លើប្ដីទេ។
៤. សំឡេងស្អកខ្សាវៗ
នារីដែលមានសំឡេងស្អកខ្សាវៗ ប្រៀបដូចជាសំឡេងទាកាប៉ាឈ្មោលនោះ គឺពិតជាមិនងាយគិតគូរដល់រឿងរៀបអាពាហ៍ពិពាហ៍ឡើយ៕
0 comments:
Post a Comment