សៀវភៅ​បង្ហាញ​ពី​ការវិនិយោគ​ទាំង ៩ ដែល​អ្នក​គួរ​អាន​ប្រសិនបើ​ចង់​ក្លាយជា​អ្នកមាន​


៩) សៀវភៅ The Investment Answer
The Investment Answer ដែលជា​ស្នាដៃ​និពន្ធ​របស់លោក Daniel C. Goldie ដែលជា​អ្នកផ្ដល់​ដំបូន្មាន​ផ្នែក​ហិរញ្ញវត្ថុ និង​លោក Gordon S. Murray ជា​អ្នក​លេខ​ភាគហ៊ុន​ជើងចាស់ ប្រចាំ Wall Street ។ ក្នុង​សៀវភៅ​របស់​អ្នក​ទាំងពីរ មាន​គោលបំណង​ផ្ដល់នូវ​ការណែនាំ​ទូទៅ​ក្នុងការ​វិនិយោគ ដោយ​ការផ្ដោត​សំខាន់​ទៅលើ​ការសម្រេចចិត្ត​ទាំង​៥ ដែល​វិនិយោគិន​គ្រប់រូប​ត្រូវធ្វើ​។ វិធី​ទាំងនេះ​ពន្យល់​ពី​ការធ្វើ​វិនិយោគ​ជា​លក្ខណៈ​បុគ្គល ឬ ជាមួយ​ក្រុម​ដែលមាន​វិជ្ជាជីវៈ​ពី​របៀប​នៃ​ការគ្រប់គ្រង​ភាគហ៊ុន មូលប័ត្រ​បំណុល និង​ពេលដែល​ត្រូវ​ទិញ​និង​លក់​ទ្រព្យ​របស់ខ្លួន​។


៨) សៀវភៅ Security Analysis 
​សៀវភៅ​មួយ​ក្បាល​នេះ​ជា​ស្នាដៃ​និពន្ធ​របស់លោក Benjamin Graham និង​លោក David L. Dodd គឺជា​អ្នក​ប្រឹក្សា​យោបល់​ឲ្យ​លោក​មហាសេដ្ឋី Buffett ។ សៀវភៅ​មួយ​ក្បាល​នេះ​បង្ហាញ​ពី​របៀប​នៃ​ការវិភាគ​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​រក​ឲ្យ​ឃើញ​ពី​តម្លៃ​របស់​ក្រុមហ៊ុន និង​ពី​តម្រូវការ​របស់​ទីផ្សារ​។ 


៧) សៀវភៅ A Random Walk Down Wall Street: The Time-Tested Strategy for Successful Investing 
​សៀវភៅ A Random Walk Down Wall Street ជា​ស្នាដៃ​និពន្ធ​ដោយ​លោក Burton Malkiel ដែល​បានបង្ហាញ​ពី​យុទ្ធសាស្ត្រ​នៃ​ការវិនិយោគ និង​រឿង​អ​បិ​យ​ជំនឿ​មួយចំនួន​ដែល​អាច​កើតមានឡើង​។ 


៦) សៀវភៅ The Essays of Warren Buffet 
​សៀវភៅ The Essays of Warren Buffet ជា​ស្នាដៃ​និពន្ធ​ដោយ​លោក​មហាសេដ្ឋី Warren Buffet ខ្លួនឯង​ផ្ទាល់​មាន​កម្រាស់ ៧០០ ទំព័រ ដែល​លោក​បានបង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ទស្សនវិជ្ជា​របស់​ពួក​មហាសេដ្ឋី​ទៅលើ​វិស័យ​ធ្វើ​អាជីវកម្ម ការវិនិយោគ និង ពី​ជីវិត​រស់នៅ​ជាក់ស្ដែង និង បាន​ពន្យល់​ពី​ភាពខុសគ្នា​នៃ​ពាក្យ​ថា​តម្លៃ (Price) និង​ពាក្យ គុណ​តម្លៃ (Value) ។ 


៥) សៀវភៅ Reminiscences of a Stock Operator 
​សៀវភៅ​មួយ​ក្បាល​នេះ​ជា​ស្នាដៃ​និពន្ធ​ដោយ​លោក Edwin Lefevre ដែលជា​សៀវភៅ​ពេញនិយម​បំផុត​សម្រាប់​ការធ្វើ​វិនិយោគ​តាំងពី​ឆ្នាំ ១៩២៣ មក ដែល​សៀវភៅ​នេះ​រៀបរាប់​ពី​របៀប​ធ្វើ​វិនិយោគ​របស់លោក Jessie Livermore ដែល​បានឈ្នះ និង ចាញ់​ប្រាក់​រាប់លាន​ដុល្លារ​ក្នុងពេល​លេង​ភាគហ៊ុន​អំឡុង​ទសវត្ស ឆ្នាំ ១៩០០ ។ 


៤) សៀវភៅ Common Stocks and Uncommon Profits 
Common Stocks and Uncommon Profits ជា​ស្នាដៃ​និពន្ធ​របស់លោក Philip Fisher បាន​សង្កត់ធ្ងន់​ទៅលើ​ការដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ និង​ការវាយតម្លៃ​ពី​ការរៀបចំ​របស់​ក្រុមហ៊ុន ដោយ​លោក​បាន​លើក​ហេតុផល​ចំនួន ១៥ យកមក​និយាយ​ក្នុង​សៀវភៅ​របស់លោក ។ 


៣) សៀវភៅ The Clash of the Cultures 
The Clash of the Cultures ជា​សៀវភៅ​និពន្ធ​ដោយ​លោក John Bogle ដែល​បង្ហាញ​ពី គន្លឹះ​វិនិយោគ​ជាក់ស្ដែង ដូចជា​ការធ្វើ​ឲ្យ​មានការ​កើនឡើង​ខ្លាំង​នៃ​ការប្រាក់ ការសម្រេចចិត្ត​ក្នុង​ការទិញ​ឬ លក់​អ្វីមួយ ។ 


២) សៀវភៅ Elements of Investing: Easy Lessons for Every Investor
​សៀវភៅ​មួយ​ក្បាល​នេះ​ជា​ស្នាដៃ​និពន្ធ​ដោយ​លោក Burton Malkiel និង Charles Ellis ដោយ​អ្នក​ទាំងពីរ​រៀបរាប់​ពី​មូលដ្ឋាន​ដំបូង​នៃ​ការចាប់​ផ្តើមធ្វើ​វិនិយោគ​ក្នុងនាម​ជា​វិនិយោគិន និង​បង្ហាញ​ពី​ការវិនិយោគ​គឺជា​រឿង​តែមួយគត់​ក្នុង​ជីវិត ដែល​ការប្រឹងប្រែង​របស់​អ្នក​អាច​នាំមក​នូវ​លទ្ធផល​អាក្រក់​។ 


១) សៀវភៅ The Most Important Thing Illuminated 
The Most Important Thing Illuminated ជា​ស្នាដៃ​និពន្ធ​ដោយ​លោក Howard Marks ដែល​លោក​ជា​ប្រធាន​និង​ស្ថាបនិក​ក្រុមហ៊ុន Oak Tree Capital ។ នៅក្នុង​សៀវភៅ​មួយ​ក្បាល​នេះ​លោក  Marks មានបំណង​ចង់​ជួយ​ដល់​វិនិយោគិន ឲ្យ​សម្រេច​នូវ​ជោគជ័យ ចំពោះ​អ្វីដែល​ពួកគេ​បានគិត​និង​សម្រេចចិត្ត និង​ពី​របៀប​សិក្សា​ពី​កំហុស​ដែល​ខ្លួន​បាន​បង្កើត ។ 
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment