អ្នកណា​ជា​មហាសេដ្ឋី​ក្រុមហ៊ុន​ស្ករគ្រាប់​​​មាន​ជាង​គេ​បំផុត​​នៅ​លើ​ពិភពលោក?



បើ​និយាយ​ពី​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅ​​លើ​ពិភពលោក​គឺ​បាន​ធ្លាក់​ទៅ​លើ​ក្រុមហ៊ុន ​Apple របស់​អាមេរិក​ដែល​មាន​តម្លៃ​​គិត​ជា​ទឹកប្រាក់​ប្រមាណ ១២៤,២ ពាន់​លាន​ដុល្លារ​​គិត​មក​ត្រឹម​ឆ្នាំ ២០១៤​នេះ។

យ៉ាងណាមិញ​បើ​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​ទៅ​​មើល​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​វិញ​នោះ​គឺ​បាន​ធ្លាក់​ទៅ​លើ​មហាសេដ្ឋី Carlos Slim Helu ឬ លោក Bill Gates ត្បិតអី​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​​ទាំង​​ពីរ​រូប​នេះ​មិន​ទៀង​ទាត់​នោះ​ឡើយ ពោល​គឺ​តែងតែ​ដណ្តើម​តំណែង​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ទឹកប្រាក់​ពី​ចន្លោះ ៧៨ ទៅ ៨២ ពាន់​លាន​ដុល្លារ​​នា​ឆ្នាំ ២០១៤​នេះ​។

ចុះ​មហាសេដ្ឋី​ក្រុមហ៊ុន​ស្ករគ្រាប់​​រូប​ណា​មាន​​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក? ចម្លើយ​ប្រិយមិត្ត​ប្រហែល​ជា​ស្រពិចស្រពិល​ហើយ។ យ៉ាងណាមិញ TheBNEWS សូម​បង្ហាញ​ប្រិយមិត្ត​ថា មហាសេដ្ឋី​ក្រុមហ៊ុន​ស្ករគ្រាប់​ដែល​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​គឺ​​បាន​ធ្លាក់​​ទៅ​លើ​ម្ចាស់​​​ក្រុមហ៊ុន​ស្ករគ្រាប់​ Mars, Inc។

ដោយ​មាន​អាយុកាល​ជាង ១ សតវត្ស ពោល​គឺ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៩១១ ក្រុមហ៊ុន​នេះ គឺ​ជា​ក្រុមហ៊ុន​ស្ករគ្រាប់​ដ៏​ល្បីល្បាញ​បំផុត​របស់​របស់​អាមេរិក​គ្រប់គ្រង​ដោយ​​ក្រុម​គ្រួសារ​ត្រកូល Mars ។ បច្ចុប្បន្ន​​ទីស្នាក់ការ​ធំ​របស់ Mars, Inc មាន​ទីតាំង​នៅ​រដ្ឋ Virginia។ ​​​​

បុគ្គល​ចំនួន ៣ រូប​ដែល​​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​គឺ​ជា​​មហាសេដ្ឋី​​​ដឹកនាំ​ក្រុមហ៊ុន​នេះ​គឺ​លោក Forrest Mars Jr វ័យ ៨៣ ឆ្នាំ លោក​ស្រី Jacqueline Mars វ័យ ៧៥ ឆ្នាំ និង លោក​ John Mars មាន​វ័យ​៧៩​ឆ្នាំ។

ការ​លក់​ស្ករគ្រាប់​គ្រប់​ប្រភេទ​​​​ក្នុង​ឆ្នាំ​២០១៤​ បាន​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាងលើ​រក​ប្រាក់​ចំណូល​បាន ៣៣ ពាន់​លាន​ដុល្លារ​។ ​នេះ​បាន​ធ្វើ​ឲ្យ​មហាសេដ្ឋី​ទាំង ​៣ រូប​នេះ​​ជាប់​ចំណាត់​ថ្នាក់​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ទី ៣៦ នៅ​លើ​ពិភពលោក​ ខណៈ​ដែល​ទ្រព្យសម្បត្តិ​​ម្នាក់ៗ​របស់​បងប្អូន​ទាំង​៣ នាក់​​មាន​ចំនួន​ ១៩,៧ ពាន់​លាន​ដុល្លារ។​

យ៉ាងណាមិញ បើ​បូក​បញ្ចូល​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ទាំង៣​រូប​ខាងលើ​បញ្ចូល​គ្នា​គេ​សង្កេត​ឃើញ​ថា ​គ្រួសារ​ត្រកូល Mars ​បាន​កាន់កាប់​ទ្រព្យសម្បត្តិ​ប្រមាណ៥៩,១ ពាន់​លាន​ដុល្លារ​ឯណោះ។​ មក​ដល់​ពេល​នេះ ស្ករគ្រាប់ Mars ដ៏​ល្បីល្បាញ​កំពុង​​លេចមុខ​​នៅ​លើ​ទីផ្សារ​ស្ករគ្រាប់​​​​ពិភពលោក​ជា​ពិសេស​នៅ​លើ​ទឹកដី​អាមេរិក​តែម្តង៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment