Mark Zuckerberg បញ្ចេញ​គម្រោង​ស្នូល​សំខាន់​ទាំង ៣ របស់ Facebook ទៅ​ទសវត្ស​ខាងមុខ​



​នាពេល​កន្លងមកនេះ​ពោលគឺ​ឆ្នាំ ២០១២ គឺជា​ឆ្នាំ​ដែល​ស្ថាបនិក​គេហទំព័រ Facebook លោក Zuckerberg បានដាក់​ចេញ​នូវ​គោលបំណង​របស់លោក​ក្នុងការ​សរសេរ​កូដ​ជា​រៀងរាល់ថ្ងៃ ដែល​ធ្វើ​ឲ្យ​លោក Zuckerberg ស្វែង​រកឃើញ​នូវ​បញ្ហា​តូចតាច​របស់​គេហទំព័​រ Facebook ដោយ​លោក​បានធ្វើ​ការកែ​កម្មវិធី​ដោយ​ខ្លួនឯង​ផ្ទាល់​។ នៅពេលដែល​លោក Zuckerberg បានធ្វើ​ការកែ​កម្មវិធី​ប៉ុន្មាន​នាទី​ក្រោយមក កំហុស​មួយចំនួន​របស់ Facebook ត្រូវបាន​កែ​ឲ្យ​បាន​ប្រសើរ​ឡើងវិញ ។ 
​នៅក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​អគារ Building 20 ជាមួយនិង​មិត្ត​រួមការ​ងារ​លោក Zuckerberg បាន​និយាយថា​យើង​ចង់​ព្យាយាម​បង្កើត​នូវ​កម្មវិធី​ផ្ដល់ព័ត៌មាន​លំដាប់​ទីមួយ​ពិភពលោក បង្កើត​កម្មវិធី​ផ្ញើ​សារ​លំដាប់​ទីមួយ​ពិភពលោក កម្មវិធី​ស្រាវជ្រាវ​ទីមួយ​ពិភពលោក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទីមួយ​របស់​ពិភពលោក ដោយ​លោក Zuckerberg បាន​ប្រាប់​ទៅកាន់​មិត្ត​រួម​ក្រុម​ថា​លោក​មិនអាច​សរសេរ​កូដ​បង្កើត​វា​បានឡើយ​សូម្បី​តែមួយ​បន្ទាត់​។​

Facebook នៃ​ថ្ងៃនេះ និង​ថ្ងៃស្អែក​គឺ​កាន់តែ​ពង្រីក​ធំ​ឡើងៗ​ជាង​កាលពី​ប៉ុន្មាន​ឆ្នាំមុន​របស់ខ្លួន បច្ចុប្បន្ន​មនុស្ស​ចំនួន​ពាក់កណ្ដាល​នៃ​ពិភពលោក​បាន​ប្រើប្រាស់​នូវ​សេវា​ចម្បង​របស់ Facebook ហើយនឹង​កំពុង​បន្ត​កើនឡើង​ទៀត​។ ប៉ុន្តែ​មាន​មនុស្ស​ចំនួន ៩០០ លាន​នាក់​ប្រើប្រាស់​កម្មវិធី WhatsApp ដែល​នេះ​ជា​ផ្នែក​មួយ​សំខាន់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ទាំងមូល​នេះ​បើតាម​ការ​ថ្លែង​របស់លោក Zuckerberg ។ ក្រៅពី​មាន​មាន​មនុស្ស​ច្រើនជាង ៤០០ លាន​នាក់​កំពុង​ប្រើប្រាស់​កម្មវិធី​ចែកចាយ​រូបថត Instagram ហើយ​មនុស្ស​ច្រើនជាង ៧០០ លាន​នាក់​ប្រើប្រាស់​កម្មវិធី​ផ្ញើ​សារ Messenger និង​ច្រើនជាង ៧០០ លាន​នាក់​ផ្សេងទៀត​ប្រើប្រាស់​កម្មវិធី Groups ហើយ​ពួកគេ​នឹង​ងាក​ទៅរក​កម្មវិធី​ថ្មីៗ​ជា​បន្តទៀត​នេះ​បើតាម​ការបន្ថែម​របស់​លោក Zuckerberg ។ 

​ការកកើតឡើង​នូវ​សេវា​សង្គម​ផ្សេងៗ​ជាច្រើន​បែបនេះ​បានធ្វើ​ឲ្យ​ក្រុមហ៊ុន Facebook របស់លោក Zuckerberg ត្រូវ​ប្រកួតប្រជែង​នៅ​ថ្ងៃ​អនាគត​ទៅលើ​វិស័យ​បច្ចេកវិទ្យា​ចំនួន ៣ សំខាន់​៖ ទី​១ គឺ​ការអភិវឌ្ឍ​កម្មវិធី​ស៊ើបការណ៍​សម្ងាត់​ដើម្បី​ជួយ​ឲ្យ​Facebook យល់​ពី​បញ្ហា​របស់​អ្នក​ប្រើ​។ ទី​២ គឺ​បង្កើត​ឧបករណ៍​ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​មើលឃើញ​នូវ​រូបភាព​ឬ ស្តាប់​សំឡេង ក្នុង​បណ្តាញ​សង្គម Facebook ធ្វើ​ឲ្យ​ខ្លួន​ហាក់បីដូចជា​នៅ​ព្រឹត្តិការណ៍​នោះ​ជាក់ស្ដែង​តែម្ដង​ដែល​នេះ​ជា​អ្វីដែល​ក្រុមហ៊ុន Sony បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ Oculus VR ដែល​ត្រូវបាន Facebook ទិញយក​ក្នុង​ឆ្នាំ ២០១៤ ក្នុងតម្លៃ ២ ពាន់​លាន​ដុល្លារ ហើយ​លោក Zuckerberg ជឿថា​កម្មវិធី​មួយ​នេះ​នឹង​ក្លាយជា​កម្មវិធី​បច្ចេកវិទ្យា​ចម្បង​នៅ​ថ្ងៃ​អនាគត​ដែល​មនុស្ស​ប្រើ​សម្រាប់​ទំនាក់ទំនង​គ្នា​។ 

​ចំណែក​ទី​៣ គឺ​ការនាំយក​អ៊ីនធឺណិត ដែល​រួមមាន Facebook ទៅកាន់​មនុស្ស​ច្រើនជាង ៤ ពាន់​លាន​នាក់​បន្ថែមទៀត​ដែល​មិនទាន់មាន​គណនេយ្យ Facebook ទោះបីជា​ត្រូវ​ប្រើ​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) និង​ការបញ្ជូន​ទិន្នន័យ​តាមរយៈ​កាំរស្មី​ក៏ដោយ​។ ក្នុងការ​ធ្វើ​ឲ្យ​ជីវ​កម្ម​របស់ Facebook មាន​ភាពរឹងមាំ​លោក Zuckerberg បាន​យកចិត្តទុកដាក់​ទៅលើ​ចក្ខុវិស័យ​ទាំងនេះ​។ 

Facebook បាន​ក្លាយជា​កម្មវិធី​រីកដុះដាល​ទៅ​ជុំវិញ​ពិភពលោក​ដ៏​ធំ​មួយ​ក្រោម​ការដឹកនាំ​របស់ Zuckerberg និង​បុគ្គលិក​ជាន់ខ្ពស់​របស់លោក​ច្រើន​រូប​ទៀត​កំពុង​ស្វែងរក​នូវ​របកគំហើញ​ថ្មី​សម្រាប់ Facebook ទៅ​ទសវត្ស​ខាងមុខ​។ ជា​ឧទាហរណ៍​ស្រាប់ ក្រុមហ៊ុន Google ដែលមាន​លោក Larry Page ជា​នាយក​ប្រតិបត្តិ​បាន​វិនិយោគ​ទៅលើ​វិស័យ​បច្ចេកវិទ្យា​ជាច្រើន​ដូចជា បង្កើត​ឡាន​បើកបរ​ដោយ​ស្វ័យប្រវត្តិ ដែល​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​មួយ​នេះ​ក្លាយជា​អាជីវកម្ម​ស្នូល​មួយទៀត​របស់ Google ដែល​ទទួលបាន​គំនិត​ពី​រោងចក្រ​ផលិត​មួយ​ឈ្មោះថា Alphabet ។ ផ្ទុយ​មកវិញ​លោក Zuckerberg មិន​ចាប់អារម្មណ៍​ធ្វើ​រឿង​អ្វី​ផ្សេង​ក្រៅតែពី​ទស្សនវិស័យ​ដែលមាន​ជាប់ទាក់ទង​យ៉ាង​ស៊ីជម្រៅ​ជាមួយនឹង​ចំណុច​ស្នូល​របស់​ក្រុមហ៊ុន​ខ្លួន​ប៉ុណ្ណោះ​។ 

​លោក Zuckerberg បាន​ថ្លែងថា​មាន​វិធី​ចំនួន​ពី​ក្នុង​ការរក​គំនិត​បង្កើត​ថ្មី ដោយ​លោក​ថ្លែងថា​អ្នក​គួរតែ​មើល​ពី​ភាពផ្ទុយ​មកវិញ​ពី​ទស្សនៈ របស់​ក្រុមហ៊ុន Google និង Alphabet នោះ​អ្នកនឹង​អាច​បណ្ដុះ​នូវ​គំនិត​ខ្លួនឯង​រាប់មិនអស់​។ បេសកកម្ម​របស់ Facebook ទៅ​ថ្ងៃ​អនាគត​គឺ​ផ្ដល់​ឲ្យ​មនុស្ស​គ្រប់រូប​នៅលើ​ពិភពលោក ចែករំលែក​នូវ​ព័ត៌មាន​គ្នា​ទៅវិញទៅមក និង​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​បើកទូលាយ​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​គ្នា ដោយ​លោក Zuckerberg បន្ថែមថា​លោក​បាន​ចំណាយពេល​៣​ភាគ​នៃ​ពេលវេលា​ផ្ទាល់ខ្លួន​ដើម្បី​រៀបចំ​គំនិត​ផ្ដួចផ្ដើម​ទៅ​ថ្ងៃ​អនាគត ហើយ​រឿង​ដែល​លោក​គិត​ចេញ​មកនេះ​មិនអាច​ទទួល​បរាជ័យ​បានឡើយ ដោយ​លោក​នឹង​ប្រមូល​អ្នកមាន​ទេពកោសល្យ​ទាំងឡាយ​មក​ធ្វើការ​ដើម្បី​សម្រេច​បេសកកម្ម​របស់ខ្លួន​។ 
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment