រឿង ៣ យ៉ាង​ដែល​អ្នក​គួរ​ចង​ចាំ​នៅ​ពេល​ដែល​អ្នក​ជួប​ភាព​បរាជ័យ និង ភាព​ជោគជ័យ


១) រក្សា​ភាព​អត់​ធ្មត់

នៅ​ពេល​ដែល​មាន​រឿង​ណា​មួយ​កុំ​ពុង​តែ​ប្រព្រឹត្តិ​ទៅ​យ៉ាង​ល្អ​ក្នុង​ជីវិត​អ្នក វា​អាច​ជា​កម្លាំង​មួយ​បន្ថែម​ដើម្បី​ជំរុញ​ល្បឿន​អាជីវកម្ម​របស់​អ្នក​ឲ្យ​ទៅ​មុខ។ ប្រសិន​បើ​អ្នក​បាន​ធ្វើ​រឿង​មួយ​ដែល​មាន​ភាព​ល្អ​ប្រសើរ តើ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ធ្វើ​វា​ឲ្យ​បាន​ពីរ ឬ បី? ព្រោះ​ពេល​នេះ​វា​ជា​ឱកាស​ដែល​អ្នក​អាច​ពង្រឹង​ឱកាស​ខ្លួន​បាន​កាន់​តែ​ច្រើន​ ហើយ​ជា​ពេល​ដែល​អ្នក​កាត់​បន្ថយ​បាន​កាន់​តែ​តិច​នូវ​ហានិភ័យ​ទាំង​ឡាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

ប៉ុន្តែ​នៅ​ពេល​ដែល​មាន​រឿង​ដែល​មិន​ល្អ​កើត​ឡើង​ក្នុង​ជីវិត​អ្នក អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ការ​ផ្ដល់​ឲ្យ​ខ្លួន​ឯង​នូវ​ភាព​អត់​ធ្មត់​ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ និង សម្រប​ខ្លួន​នៅ​ក្នុង​វិធី​ណា​មួយ​ដែល​ត្រឹម​ត្រូវ ព្រោះ​នៅ​ក្នុង​កាលៈទេសៈ​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ចំណុច​គ្រោះ​ថ្នាក់ ដូច្នេះ​វា​តម្រូវ​ឲ្យ​អ្នក​លះបង់​នូវ​ពេលវេលា​ច្រើន​ដើម្បី​ទទួល​បាន​ការ​ឈ្នះ។

២) បន្ត​រក្សា​នូវ​ទស្សនៈ​វិស័យ​របស់​ខ្លួន

នៅ​ពេល​ដែល​បាន​ទទួល​នូវ​ភាព​ជោគជ័យ​ វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ចង់​ឲ្យ​ពេល​វេលា​មួយ​នេះ​ឆាប់​ចប់​ឡើយ ព្រោះ​វា​ជា​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​ អ្នក​កំពុង​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ។ ប៉ុន្តែ​អ្នក​ត្រូវ​ចងចាំ​ថា​ក្នុង​ពិភព​អាជីវកម្ម​ជាក់​ស្ដែង​ មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ហើយ​គ្មាន​អ្វី​ជា​ទី​បញ្ចប់​នៃ​ភាព​ជោគជ័យ​នោះ​ទេ​ អ្វី​ដែល​សំខាន់​គឺ​ការ​បន្ត​នូវ​ទស្សនៈ​វិស័យ​របស់​ខ្លួន​ទៅ​មុខ​ឲ្យ​បាន​ឥត​ឈប់ឈរ។

ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ទទួល​រង​នូវ​ភាព​បរាជ័យ​វិញ​ អ្នក​ត្រូវ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ខ្លាំង​ចំពោះ​គោលដៅ​របស់​អ្នក ហើយ​ត្រូវ​មាន​ភាព​ក្លាហាន​ប្រឈម​មុខ​ជា​មួយ​នឹង​វា ដោយ​អ្នក​មិន​គួរ​អនុញ្ញាត​ឲ្យ​ពេល​វេលា​ដែល​បរាជ័យ​នេះ​មក​កំណត់​ទស្សនៈ​វិស័យ​របស់​អ្នក​ឡើយ។

៣) រក្សា​អ្វី​ដែល​ជា​ការ​ពិត

នៅ​ពេល​ដែល​អ្នក​ទទួល​បាន​ជោគជ័យ ភាគ​ច្រើន​មនុស្ស​នៅ​ជុំវិញ​អ្នក​តែង​ប្រាប់​អ្នក​ថា អ្នក​កំពុង​ជា​មនុស្ស​ពូកែ​លើស​គេ។ ប៉ុន្តែ​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់​អ្នក​មិន​ត្រូវ​ពាក្យ​ឃោសនា​បំផ្លើស​ឡើយ ប៉ុន្តែ​ប្រសិន​បើ​នៅ​ជុំវិញ​ខ្លួន​អ្នក​សុទ្ធ​សឹង​តែ​ជា​មនុស្ស​ដែល​ត្រឹម​ត្រូវ​ ពួក​គេ​អាច​ប្រាប់​អ្នក​ថា​ភាព​ជោគជ័យ​របស់​អ្នក​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​ សម្រាប់​អ្នក ដោយ​ពួក​គេ​អាច​ជា​អ្នក​ដែល​កំពុង​ប្រជែង​ជាមួយ​អ្នក​ ដើម្បី​ធ្វើ​ឲ្យ​អ្នក​បង្កើន​ការ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត។

ផ្ទុយ​មក​វិញ​ប្រសិន​បើ​រង​ភាព​បរាជ័យ​ អ្នក​គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ និង ត្រូវ​មាន​ភាព​ស្មោះត្រង់​ស្តី​ពី​កត្តា​ដែល​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​ ដោយ​រក្សា​វា​ឲ្យ​នៅ​ជា​ការ​ពិត ដើម្បី​បញ្ចៀស​ការ​បង្កើត​បញ្ហា​ផ្សេង​ទៀត​ ដែល​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​មិន​ហ៊ាន​ប្រឈម​នឹង​ការ​ពិត និង​ជា​មនុស្ស​គ្មាន​ការ​ទទួល​ខុស​ត្រូវ។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment