លោក Sean Gould ដែលជាអ្នករៀបចំយុទ្ធសាស្ត្រផ្នែកហិរញ្ញវត្ថុប្រចាំក្រុមហ៊ុន Waddell and Associates និងជាអ្នករៀបចំគម្រោងខាងផ្នែកហិរញ្ញវត្ថុផងនោះបានចង្អុលបង្ហាញ ពីវិធីសាស្ត្រចំនួន ៤ ដែលមនុស្សគ្រប់រូបគួរអនុវត្តន៍ ប្រសិនបើអ្នកចង់ប្រើប្រាស់លុយ ធ្វើការឲ្យអ្នក តើមធ្យោបាយទាំង ៤ របស់លោក Sean Gould មានអ្វីខ្លះ?
១) បើកគណនេយ្យសន្សំដែលផ្តល់អត្រាការប្រាក់ខ្ពស់
លោក Gould បានពន្យល់ថាមុនពេលដែលអ្នកចំណាយប្រាក់ធ្វើអ្វីមួយ អ្នកគួរតែមានការបើកគណនេយ្យសន្សំបន្ទាន់មួយក្នុងធនាគារយ៉ាងហោចណាស់ក៏៦ ខែដែរដើម្បីបង្កើនទំហំទឹកប្រាក់ក្នុងគណនេយ្យរបស់អ្នក។ អ្នកត្រូវប្រាកដថាគណនេយ្យដែលអ្នកសន្សំក្នុងធនាគារអាចធ្វើការតាមដាននិង ឆែកគណនេយ្យតាមប្រព័ន្ធអ៊ីនធឺណិតបាន។
២) ដាក់លុយសន្សំក្នុងគណនេយ្យសន្សំរយៈពេលយូរដែលមិនអាចដកវិញបានភ្លាមៗ
គណនេយ្យបញ្ញើប្រាក់សន្សំរយៈពេលយូរ អាចជួយឲ្យអ្នកបង្កើនអត្រាការប្រាក់របស់អ្នកទ្វេដង ដោយអ្នកមិនចាំបាច់មានការព្រួយបារម្ភពីហានិភ័យផ្សេងៗឡើយ។
៣) វិនិយោគក្នុងវិស័យអចលនទ្រព្យ
ការវិនិយោគក្នុងវិស័យអចលនទ្រព្យ អាចមាន ពីរ ជម្រើសសម្រាប់អ្នក ទីមួយអ្នកអាចទិញផ្ទះសម្រាប់រស់នៅខ្លួនឯង និងទីពីរ អ្នកអាច សង់ផ្ទះ ឬ អគារសម្រាប់ជួលតាមតម្រូវការទីផ្សារក្នុងតំបន់។
៤) បន្តការសិក្សាលើជំនាញវិជ្ជាជីវៈរបស់អ្នក
មធ្យោបាយចុងក្រោយមួយផ្សេងទៀតដែលអ្នកអាចប្រើប្រាស់លុយដើម្បីធ្វើការឲ្យអ្នក គឺថាប្រសិនបើអ្នកមានទាំងពេលវេលា និង ប្រាក់ អ្នកគួរតែវិនិយោគបន្ថែមលើចំណេះដឹងខ្លួនឯង ដែលនេះជាឱកាសធ្វើឲ្យខ្លួនអ្នកមានទីផ្សារកាន់តែខ្លាំងក្នុងវិស័យការងារ និង ក្លាយជាអ្នកដែលអាចរកចំណូលបានខ្ពស់ផងដែរ ។ បើតាមការប្រាប់របស់លោក Gould មិនតម្រូវឲ្យអ្នករៀនសារឡើងវិញនោះទេ គឺអ្នកត្រូវរៀនជំនាញណាដែលជាលក្ខណៈវិជ្ជាជីវៈ តាមរយៈសិក្ខាសាលាផ្សេងៗ ដែលមានការបកស្រាយពីបុគ្គលជោគជ័យជាដើម។
0 comments:
Post a Comment