ដើម្បី​ក្លាយ​ជា​សហគ្រិន​ឆ្នើម​មួយ​រូប​ត្រូវ​ហ៊ាន​ដើរ​កាត់​ដំណាក់​កាល​ក្នុង​ជីវិត​ ទាំង ៤ នេះ​សិន​



១) ឆ្លង​កាត់​ការ​បំភិត​បំភ័យ​

នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​បង្កើត​ក្ដី​ស្រមៃ ដើម្បី​ចង់​ក្លាយ​ជា​សហគ្រិន​មួយ​រូប ដោយ​អ្នក​បាន​គិត​ថា​អ្នក​មិន​អាច​ទៅ​រួច​ឬ មិន​ទាន់​ត្រៀម​ខ្លួន​រួច វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​នៃ​មនុស្ស​គ្រប់​រូប។ ដើម្បី​យក​ឈ្នះ​ទៅ​លើ​ការ​បំភិតបំភ័យ​ ឬ ភាព​ភ័យ​ខ្លាច គឺ​ជា​រឿង​លំបាក​ខ្លាំង​ទោះ​បី​ជា​បុគ្គល​ខ្លះ​មាន​មាន​ឆន្ទៈ​មោះមុត​និង​រឹង​មាំ​យ៉ាង​ណា​ក៏​ដោយ​ ហើយ​មាន​ករណី​ខ្លះ​ទៀត​ ការ​បំភិត​បំភ័យ​នៅ​តែ​បន្ត​កើត​មាន​ចំពោះ​បុគ្គល​ដែល​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​រួច​ទៅ​ហើយ។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​មាន​បទពិសោធន៍​ក្រាស់​ក្រែល​ ដូច​ជា​សហគ្រិន ភាព​បំភិត​បំភ័យ​មួយ​ចំនួន​ក៏​ចាប់​ផ្ដើម​រលាយ​បាត់ ចេញ​ពី​ខ្លួន​អ្នក​។

២) ចេះ​បង្កើត​គំនិត​ថ្មី​ប្លែក​ខុស​ពី​គេ

គំនិត​នៃ​ការ​បង្កើត​ថ្មី​គឺ​ជា​កម្មសិទ្ធិ​របស់​សហគ្រិន​ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​រៀប​ចំ​គម្រោង​អាជីវកម្ម​។​ នៅ​ពេល​ដែល​អ្នក​មិន​មាន​ពេល​ដើម្បី​មើល​ ថា​អាជីវកម្ម​នោះ​ជោគជ័យ​ ឬ អត់ ក៏​ដោយ​អ្នក​នៅ​តែ​សប្បាយ​ចិត្ត​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​បង្កើត​ហើយ​វា​ជា​កម្មសិទ្ធិ​របស់​អ្នក​តែ​ម្នាក់​គត់។ ហើយ​អ្នក​ត្រូវ​ចាំ​ថា គំនិត​ច្នៃ​ប្រឌិត​គឺ​ជា​ជំនាញ​ចុង​ក្រោយ​របស់​សហគ្រិន ប៉ុន្តែ​វា​នឹង​រលាយ​បាត់​ទៅ​វិញ​ បន្ទាប់​ពី​អ្នក​បាន​ចាប់​ផ្ដើម​ធ្វើ​វា​ឲ្យ​ចូល​ទៅ​ក្នុង​បញ្ហា។

៣) ហ៊ាន​ដើរ​កាត់​ភាព​បរាជ័យ

រាល់​សហគ្រិន​គ្រប់​រូប​សុទ្ធ​តែ​ធ្លាប់​ទទួល​រង​បរាជ័យ ហើយ​បុគ្គល​ជោគជ័យ​ភាគ​ច្រើន​ បាន​ដើរ​ទៅ​ដល់​កន្លែង​ដែល​ពួក​គេ​ចង់​ទៅ បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​បទពិសោធន៍​បរាជ័យ ក្នុង​ការ​ធ្វើ​ដំណើរ​របស់​គេ​រួច​មក។ ដូច្នេះ​គ្មាន​បញ្ហា​ទេ​ថា​ អ្នក​ជា​អ្នកណា​ ភាព​បរាជ័យ​គ្រាន់​តែ​ជា​ភាព​បំភិតបំភ័យ​អ​រូបិយ​ចំពោះ​អ្នក​ប៉ុណ្ណោះ ហើយ​ក្នុង​ដំណាក់​កាល​នេះ អ្នក​រាល់​គ្នា​ គ្រាន់​តែ​មាន​ការ​គិត​មួយ​ដ៏​ត្រឹម​ត្រូវ​សម្រាប់​ខ្លួន​ឯង ជា​មួយ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

៤) ចេះ​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​ឯង

ការ​ចេះ​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​ឯង​ គឺ​ជា​ដំណាក់​កាល​កើត​ឡើង​នៅ​ពេល​អ្នក​ជួប​បទពិសោធន៍​នៃ​ភាព​បរាជ័យ ឬ ការ​ខក​ចិត្ត​ណា​មួយ។ ដូច្នេះ​អ្នក​ត្រូវ​ចេះ​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​ឯង​ ដោយ​អ្នក​ត្រូវ​គិត​ថា លើ​លោក​នេះ​ការ​បរាជ័យ​លើក​ទី មួយ​គឺ​មិន​មែន​ជា​ដំណាក់​កាល​បញ្ចប់​ផ្លូវ​ដើរ​របស់​មនុស្ស​ឡើយ ហើយ​ចាប់​ផ្តើម​រំលឹក​ខ្លួន​ឯង​ឡើង​វិញ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​ក្លាយ​ជា​សហគ្រិន ហើយ​ត្រូវ​ចេះ​រៀប​ផែន​ការ​សម្រាប់​ដើរ​សាជាថ្មី។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment