ជាវិធីល្អបំផុតសម្រាប់អ្នកដែលចូលចិត្តធ្វើការម៉ាស្សាមុខតាមបែបធម្មជាតិ ដែលមិនមានការប្រតិកម្ម តាមរយៈផលិតផលដែលមានការផ្សំពីសារធាតុច្រើនផ្សេងគ្នា។ ការម៉ាស្សាមុខគឺមានអត្ថប្រយោជន៍ជាខ្លាំង ដូចជាធ្វើឲ្យស្បែកមានសំណើម ភ្លឺរលោង ជួយសម្រួលដល់ប្រព័ន្ធឈាមនៅលើផ្ទៃមុខ និងជាមូយសម្អាត ក៏ដូចជាបង្រួមរន្ធញើសផងដែរ។
ជាមួយនឹងធនធានធម្មជាតិដែលងាយស្រួលរកទិញ ដូចជា ផ្លែប៉ោម និងទឹកឃ្មុំ ក៏អាចធ្វើជាគ្រឿងផ្សំសម្រាប់អាចឲ្យលោកអ្នកមកធ្វើការម៉ាស្សាផ្ទៃមុខរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។ ដូចនេះសូមអនុត្តតាមគ្រឿងផ្សំ និង វិធីសាស្ត្រដូចខាងក្រោម៖
គ្រឿងផ្សំ៖
១- ផ្លែប៉ោមល្អមួយផ្លែ
២- ទឹកឃ្មុំមួយស្លាបព្រាបាយ
៣- ទឹកដោះគោ (Low-fat)
១- ផ្លែប៉ោមល្អមួយផ្លែ
២- ទឹកឃ្មុំមួយស្លាបព្រាបាយ
៣- ទឹកដោះគោ (Low-fat)
របៀបធ្វើ៖
កិនផ្លែប៉ោមឲ្យល្អិត ឬម៉ត់ រួចយកគ្រឿងទាំងបីផ្សំបញ្ចូលគ្នា ហើយយកមកលុញនៅលើផ្ទៃមុខថ្នមៗ ឲ្យសព្វប្រមាណ២ ទៅ៣នាទី រួចទុកចោល១៥នាទី។បន្ទាប់មកធ្វើការលាងសម្អាតចេញជាមួយទឹកស្អាត ឬទឹកក្តៅឌណ្ហៗ។ អនុវត្តវិធីនេះ ១ដង ឬ២ដងក្នុង មួយសប្តាហ៍ និងធ្វើឲ្យស្បែកមុខរបស់អ្នកភ្លឺរលោង ផ្តល់សំណើម និងជួយបង្រួមរន្ធញើសផងដែរ។

0 comments:
Post a Comment