ក្រុមហ៊ុន Joby Aviation ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានផលិតឧទ្ធម្ភាគចក្រឯកជនប្រភេទ ២ កៅអីនឹងមានកង្ហារដល់ទៅ ១៦ ឯណោះដែលអាចហោះក្នុងល្បឿន ៣២១ គីឡូម៉ែត្រក្នុងមួយម៉ោង។ យន្តហោះធុន Joby S2 ដែលផលិតដោយក្រុមហ៊ុនខាងលើអាចបន្លែងខ្លួនពីឧទ្ធម្ភាគចក្រទៅជាយន្តហោះនៅពេលដែលវាបានហោះចូលទៅពាក់កណ្ដាលអាកាសពោលយន្តហោះថ្មីនេះគឺពាក់កណ្ដាលយន្តហោះនិងពាក់កណ្ដាលឧទ្ធម្ភាគចក្រដែលការចុះចតនិងរៀបហោះឡើងជាប្រភេទឧទ្ធម្ភាគចក្រ។
លោក Joe Ben Bevirt ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Joby Aviation បានថ្លែងថា Joby S2 ឌីហ្សាញឡើងជាមួយនឹងកង្ហារចំនួន១៦ ហើយកង្ហារចំនួន ១២ ប្រើទុកសម្រាប់ចុះចតនឹងហោះឡើយ ដោយពុំចាំបាច់ឲ្យមានផ្លូវសម្រាប់រត់ហោះឡើងនោះឡើយ។ ក្រុមហ៊ុន Joby Aviation បានប៉ាន់ស្មានថាឧទ្ធម្ភាគចក្រដែលពាក់កណ្តាលជាយន្តហោះ Joby S2 អាចនឹងចំណាយទឹកប្រាក់ដើម្បីផលិតប្រមាណជា ២០០ ០០០ ដុល្លារអាមេរិកក្នុងមួយគ្រឿងៗ។
.
0 comments:
Post a Comment