នៅក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះ ជាមួយទស្សនាវដ្តីម៉ូដ HIGH CUT អតីតសមាជិកក្រុម Girl’s Generation នាង Jessica Jung បាននិយាយថា នាងនឹងវិលត្រលប់មកអាជីបជាតារាចម្រៀងវិញ។
នៅថ្ងៃទី០៣ ខែធ្នូ ផ្នែកមួយនៃបទសំភាសន៍របស់នាងដែលបានចេញផ្សាយជាសាធារណៈថា បច្ចុប្បន្ននេះនាងកំពុងតែដំណើរការទៅលើអាល់ប៊ុមចម្រៀងថ្មីរបស់នាង និងចង់ផ្តល់ជាកាដូរសម្រាប់អ្នកគាំទ្រនាង ដែលបានចំណាយពេលទន្ទឹងរងចាំនាងអស់រយៈពេលយូរមកហើយ។ ហើយនាងពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំង។ (បញ្ជាក់៖ នាងមិនបានឲ្យដឹងថានាងនឹងចូលជាសមាជិកGirl's Generationវិញ ឬ ផលិតកម្មណាមួយទេ)
នាងបានបញ្ជាក់ទៀតថា នាងមិនដែលធ្លាប់បាននិយាយថានាងកំពុងតែចាកឆ្ងាយពីវិស័យសិល្បៈនោះឡើយ ហើយនាងគិតថាជីវិតជាតារាល្បី និងជីវិតជាអ្នកឌីហ្សាញ គឺជាអ្វីដែលនាងកំពុងតែពិចារណា។
នៅពេលដែលសាកសួរអំពីទំនាក់ទំនងជាមួយប្អូនស្រីនាង នាងបានតបថា Krystal និងនាងតែងតែផ្តល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក ហើយប្អូនស្រីនាងក៏តែងតែបានផ្តល់នូវគំនិតជាច្រើន (Design) និង នៅពេលដែលនាងកំពុងបង្កើតនូវម៉ាកផលិតផល (Brand) Krystal បានផ្តល់ដំបូន្មាន និងបានពិភាក្សាគ្នាជាច្រើនផងដែរ។
0 comments:
Post a Comment