១) ផ្ដល់ស្នាមញញឹមទៅកាន់អ្នកដទៃ និង ខ្លួនឯង
សូមអ្នកញញឹមឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយការញញឹមនោះមិនមែនសម្រាប់បុគ្គលតែម្នាក់ ប៉ុន្តែវាថែមទាំងញញឹមសម្រាប់ខ្លួនឯងផងដែរ។ ឆ្លុះកញ្ចក់មើលខ្លួនឯងហើយញញឹម ដោយការលើកទឹកចិត្តចំពោះខ្លួនឯងក្នុងរឿងអ្វីមួយដែលជំរុញឲ្យអ្នកអាចញញឹមបាន។ ជាឧទាហរណ៍នៅពេលដែលអ្នកញញឹមទៅកាន់ក្មេងៗ នោះពួកគេច្បាស់ជាញញឹមត្រលប់មកកាន់អ្នកវិញ។ ការបង្កើតស្នាមញញឹមសម្រាប់ខ្លួនអ្នក និង ទៅឲ្យអ្នកដទៃ នឹងអាចនាំឲ្យអ្នកទទួលបានក្តីស្រលាញ់និងរាប់អានជាច្រើនពីមនុស្សជុំវិញខ្លួនអ្នក។
២) បង្កើតចិត្តសប្បុរស
ចិត្តសប្បុរស អាចជាកត្កាមួយដែលលំបាកសម្រាប់មនុស្សគ្រប់រូប ដែលហ៊ានលះបង់របស់ផ្ទាល់ខ្លួនឲ្យទៅកាន់បុគ្គលដទៃដែលកំពុងខ្វះខាត។ មនុស្សម្នាក់ៗតែងមានរបស់ផ្ទាល់ខ្លួន ហើយរបស់ខ្លះ ក៏ត្រូវបានចោលលែងប្រើប្រាស់ ព្រោះវាអាចជារបស់ដែលលែងមានតម្លៃសម្រាប់អ្នក ប៉ុន្តែវាអាចជារបស់ដែលមានតម្លៃសម្រាប់បុគ្គលខ្លះ ដូច្នេះអ្នកគួរមានចិត្តសប្បុរសបរិច្ចាគវា ដូចយ៉ាង សំលៀកបំពាក់ចាស់ៗ សៀវភៅ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃច្រើនទៀតដែលអ្នកលែងប្រើ។
៣) ពេញចិត្តក្នុងការទទួលជំនួញពីអ្នកដទៃ
នៅពេលនរណាម្នាក់ផ្ដល់ការជួយដល់អ្នក អ្នកគួរតែទទួលយកវា ជាពិសេសនៅពេលដែលមនុស្សដទៃបង្ហាញពីក្តីបារម្ភចំពោះអ្នក ហើយផ្ដល់យោបល់ឲ្យអ្នក នោះអ្នកគួរទទួលយក ក្នុងការស្តាប់ប្រកបដោយការយកចិត្តទុកដាក់។ ដូច្នេះការចេះទទួលយកយោបល់ពីអ្នកដទៃ អ្នកអាចរៀនសូត្រនូវចំណេះដឹងផ្សេងមួយទៀតដែលអ្នកមិនធ្លាប់ដឹង ហើយអ្នកកំពុងបង្ហាញឲ្យឃើញថាខ្លួនអ្នកជាមនុស្សដែលមានចិត្តទូលាយ ក្នុងការស្ដាប់ដំបូន្មាន ពាក្យរិះគន់ ពីសំណាក់អ្នកដទៃ។
៤) ស្ដាប់ឲ្យបានច្រើនជាងនិយាយ
អ្នកគួរតែបង្កើតទម្លាប់ស្ដាប់ឲ្យបានច្រើនជាងការនិយាយ នៅពេលនរណាម្នាក់កំពុងនិយាយចែករំលែកពីរឿងអ្វីមួយ សូមកុំគ្រាន់អង្គុយស្ដាប់ ដើម្បីឲ្យដល់វេនរបស់អ្នកក្នុងការនិយាយ នោះមានន័យថាអ្នកមិនកំពុងយកចិត្តទុកដាក់ស្ដាប់ឡើយ។ នៅពេលអ្នកកំពុងផ្ដោតយកចិត្តទុកដាក់ស្ដាប់នរណាម្នាក់រៀបរាប់ពីអ្វីមួយ នោះមានន័យថាអ្នកក៏កំពុងបំពេញចំណុចខ្វះខាតក្នុងជីវិតរបស់អ្នកដែរ។
0 comments:
Post a Comment