៣ វិធី​ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​អាជីវកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព ជាមួយ​ក្រុមហ៊ុន​ដទៃ


១) កំណត់​ឲ្យ​បាន​ច្បាស់​ថា​នរណា​ជា​គូ​ប្រជែង​របស់​អ្នក

នៅ​ក្នុង​វិស័យ​អាជីវកម្ម​គូ​ប្រជែង​ផ្ទាល់​របស់​អ្នក​គឺ​ជា​អ្នក​ដែល​ ផ្គត់ផ្គង់​ ផលិតផល និង សេវាកម្ម ដូច​ទៅ​នឹង​ក្រុមហ៊ុន​របស់​អ្នក​ដែរ ជា​ឧទាហរណ៍​ដូចជា ក្រុមហ៊ុន Nike និង Adidas ក្រុមហ៊ុន Google និង Yahoo ជា​ដើម។ ខណៈ​ពេល​ដែល​គូប្រជែង​មិន​ផ្ទាល់​របស់​អ្នក​ ផ្តល់​ជូន​អតិថិជន នូវ​សេវាកម្ម និង ផលិត​ផល​ផ្សេង​ពី​នាក់ តែ​មាន​តម្រូវ​ពី​​អតិថិជន​ដួច​អ្នក​ដែរ។

២) ចំណាយ​ពេល​តាម​ដាន​ពី​សកម្មភាព​គូប្រជែង

អ្នក​គួរ​តែ​តាម​ដាន​ជា​ប្រចាំ​នូវ​ព័ត៌មាន​ របស់​គូប្រជែង​របស់​អ្នក តាម​រយៈ​ការ​ចូល​ទៅ​មើល​លើ​គេហទំព័រ​ តើ​ពួក​គេ​មាន​លក្ខណៈ​បែប​វិជ្ជា​ជីវៈ​ប៉ុណ្ណា និង ដំណើរ​ការ​ល្អ​បាន​ប៉ុណ្ណា? បើ​ធៀប​ជា​មួយ​នឹង​ប្រភព​ព័ត៌មាន​របស់​អ្នក។ អាន​ពី​ព័ត៌មាន​ ប្រវត្តិ និង សេវាកម្ម តើ​មាន​ចំណុច​ណា​ខ្លះ​ដែល​ដូច​អ្នក និង ចំណុច​ណា​ខ្លះ​ដែល​ខុស​ពី​អ្នក ហើយ​ប្រសិន​ជា​អាច​អ្នក​គួរ​ចុះ​ឈ្មោះ​ធ្វើ​ជា​សមាជិក​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ចុង​ក្រោយ​ពី​ពួក​គេ។

៣) សួរ​ទៅ​កាន់​អ្នក​ផ្គត់ផ្គង់​ផលិតផល​ និង អ្នក​លក់

ប្រសិន​បើ​អ្នក​មាន​ទំនាក់​ទំនង​ការងារ​ល្អ​ជាមួយ​នឹង​អ្នក​លក់​របស់​ក្រុមហ៊ុន​ដទៃ អ្នក​គួរ​តែ​សាកសួរ​នូវ​ព័ត៌មាន​មួយ​ចំនួន​ ស្តី​ពី​ការ​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ដទៃ ហើយ​ប្រសិន​បើ​គេ​ចែក​រំលែក​ព័ត៌មាន​ជាមួយ​នឹង​អ្នក​នោះ​មាន​ន័យ​ថា​គេ​កំពុង​បង្ហាញ​ពី​សកម្មភាព និង ព័ត៌មាន​សម្ងាត់​ក្នុង​អាជីវកម្ម​ទៅ​កាន់​គូប្រជែង។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment