តើ​មហាសេដ្ឋី​លេខ ៥ ពិភពលោក Larry Ellison មាន​ប្រវត្តិ​និង​បទពិសោធន៍​ជីវិត​យ៉ាង​ដូច​ម្តេច?


លោក Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle  
លោក Larry Ellison ជា​សហគ្រិន​សញ្ជាតិ អាមេរិក សព្វ​ថ្ងៃ​លោក​ជា​អ្នក​ជំនួញ និង​ថែម​ទាំង​ជា​សប្បុរស​ជន​មួយ​រូប​ផង​ដែរ។ មក​ដល់​ចុង​ឆ្នាំ ២០១៥ នេះ​លោក Larry Ellison បាន​រក្សា​ចំណាត់​របស់​ខ្លួន​ក្នុង​ចំណាត់​ថ្នាក់​លេខ ៥ ជា​មហាសេដ្ឋី​មាន​ជាង​គេ​លើ​ពិភពលោក​ជាមួយ​ទ្រព្យ​សម្បត្តិ ៥៤,៣ ពាន់​លាន​ដុល្លារ​នេះ​បើ​យោង​តាម​ទស្សនាវដ្ដី Forbes។ បន្ថែម​លើស​ពី​នេះ​លោក​ក៏​ជា​បម្រើ​ការ​ងារ​ជា​នាយក​ប្រតិបត្តិ និង ប្រធាន​គ្រប់គ្រង​ខាង​ផ្នែក​បច្ចេកវិទ្យា​នៅ​ក្រុមហ៊ុន Oracle Corporation ផង​ដែរ។ ដូច្នេះ​តើ​មហាសេដ្ឋី​ចំណាត់​ថ្នាក់​លេខ ៥ ពិភពលោក​រូប​នេះ​មាន​ប្រវត្តិ និង បទពិសោធន៍​អ្វី​ខ្លះ​ក្នុង​ជីវិត​ ទើប​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី​លំដាប់​ពិភពលោក​ដូច្នេះ?

លោក Larry Ellison ដែល​មាន​ឈ្មោះ​ពេញ​ថា Lawrence Joseph Larry Ellison កើត​នៅ​ថ្ងៃ​ទី ១៧ សីហា ឆ្នាំ ១៩៤៤ ក្នុង​ទីក្រុង New York City ឪពុក​របស់​លោក​មាន​សញ្ជាតិ អាមេរិក កាត់ អ៊ីតាលី។ បន្ទាប់​ពី​លោក Larry Ellison មាន​ជំងឺ​រលាក​សួត​នៅ​អាយុ ៩ ខែ ម្តាយ​របស់​លោក​បាន​យក​រូប​លោក​ទៅ​ប្រគល់​ឲ្យ ពូ និង មីង​របស់​លោក Larry Ellison ជា​អ្នក​មើល​ថែ​និង​ក្រោយ​មក​ លោក Larry Ellison បាន​ប្តូរ​ទីលំនៅ​ទៅ​រស់​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង Chicago។

បន្ទាប់​ពី​បញ្ចប់​ថ្នាក់​វិទ្យាល័យ​ លោក Larry Ellison បាន​ចូល​រៀន​ក្នុង​សាកលវិទ្យាល័យ University of Illinois ក្នុង​ឆ្នាំ ១៩៦២ ដែល​នៅ​ឆ្នាំ ដំបូង​នោះ​លោក​បាន​ជាប់​ឈ្មោះ​ជា​សិស្ស​ឆ្នើម​ផ្នែក​វិទ្យាសាស្ត្រ។ មក​ដល់​ឆ្នាំ​ទី២ ម្តាយ​ចិញ្ចឹម​របស់​លោក​បាន​ទទួល​មរណភាព​ ហើយ​លោក Larry Ellison ក៏​បាន​សម្រេច​ចិត្ត​បោះបង់​ចោល​ការ​សិក្សា។ ក្រោយ​ពី​បាន​បោះបង់​ការ​សិក្សា​លោក Larry Ellison បាន​ធ្វើ​ដំណើរ​ទៅ​កាន​ទីក្រុង Berkeley រដ្ឋ California រួម​ជាមួយ​និង​លុយ​តិចតួច​ប៉ុណ្ណោះ ដោយ​លោក​បាន​ចូល​រៀន​ក្នុង​សាកលវិទ្យាល័យ University of Chicago បាន​តែ​មួយ​ឆមាស​ប៉ុណ្ណោះ​លើ​មុខ​វិទ្យា​កុំព្យូទ័រ ឌីហ្សាញ។

ក្នុង​អំឡុង​ពេល​រស់​នៅ​ក្នុង​រដ្ឋ California លោក Larry Ellison បាន​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​មួយ​ចំនួន​ដូចជា Wells Fargo និង Amdahl Corporation ជា​ដើម។ ដោយ​មាន​ចំណេះ​ដឹង​ខ្លះ​ពី​សាកលវិទ្យាល័យ រួម​ជា​មួយ​បទ​ពិសោធន៍​ធ្វើ​ការ​ទៀត​នោះ​លោក​ Larry Ellison ចាប់​ផ្តើម​រៀន​សរសេរ​កម្មវិធី​ពេល​កំពុង​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន Amdahl Corporation ដោយ​ពេល​នោះ​លោក​បាន​ធ្វើ​ការ​សរសេរ​កម្មវិធី​ដំបូង​ឲ្យ​ក្រុមហ៊ុន IBM។

មក​ដល់​ឆ្នាំ ១៩៧៧ លោក Larry Ellison និង​មិត្ត​រួម​ការងារ​ពីរ​រូប​ទៀត​នៅ Amdahl Corporation បាន​សហការ​គ្នា​បង្កើត កន្លែង​សរសេរ​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា Software Development Labs ដោយ​ពេល​នោះ​លោក​បាន​សរសេរ​កម្មវិធី​បង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​ដោយ​លោក​បាន​ដាក់​ឈ្មោះ​ថា កម្មវិធី​នោះ​ថា Oracle ឲ្យ​ទៅ​ខាង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក CIA។ ក្រុមហ៊ុន របស់​លោក​នៅ​ពេល​នោះ​មាន​មនុស្ស​ធ្វើ​ការ​តិច​ជាង ១០ នាក់ ហើយ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​គឺ​តិច​ជាង ១ លាន​ដុល្លារ។

ប៉ុន្តែ​មក​ដល់​ឆ្នាំ ១៩៨១ ក្រុមហ៊ុន IBM បាន​ចុះ​កិច្ច​សន្យា​ប្រើប្រាស់​កម្មវិធី​ Oracle ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បង្កើន​ការ​លក់​កម្មវិធី​ទ្វេ​មួយ​ជា​ពីរ​ជា​រៀងរាល់​ឆ្នាំ ក្នុង​រយៈ​ពេល ៧ ឆ្នាំ​ជាប់​គ្នា ហើយ​លោក Larry Ellison បាន​ធ្វើ​ការ​ប្តូរ​ឈ្មោះ​ក្រុមហ៊ុន​ភ្លាមៗ​មក​ជា​ក្រុមហ៊ុន Oracle បន្ទាប់​ពី​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង។ ភាព​ជោគជ័យ​បាន​បន្ត​កើត​មាន​ឡើង​ឥត​ឈប់ឈរ​ បាន​ធ្វើ​ឲ្យ​លោក Larry Ellison ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​ធំ​ជាង​គេ​របស់​ក្រុមហ៊ុន និង​បាន​ក្លាយ​ខ្លួន​ជា​មហាសេដ្ឋី​ម្នាក់​នៅ​លើ​ពិភពលោក។មក​ទល់​នឹង​ពេល​បច្ចុប្បន្ន តម្លៃ​របស់​ក្រុមហ៊ុន Oracle ទាំង​មូល​មាន​តម្លៃ​ច្រើន​ជាង ១៨៥ ពាន់​លាន​ដុល្លារ ជា​មួយ​នឹង​បុគ្គលិក​ច្រើន​ជាង ៤០ ០០០ នាក់​ដែល​កំពុង​បម្រើ​ការងារ។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment