សៀវភៅ​ល្អ​បំផុត​ទាំង ៦ ក្បាល​ស្តី​ពី​ភាព​ជា​អ្នក​ដឹក​នាំ​ដែល​អ្នក​គួរ​អាន​នៅ​ចុង​ឆ្នាំ ២០១៥ នេះ



១) សៀវភៅ Stand Out: How to Find Your Breakthrough Idea and Build a Following Around It

Stand Out ជា​សៀវភៅ​ក្រោម​ស្នាដៃ​និពន្ធ​របស់​លោក Dorie Clark ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ដែល​ជា​គោលដៅ​របស់​អ្នក​បាន​កំណត់។

២) សៀវភៅ Team Genius: The New Science of High-Performing Organizations

សៀវភៅ Team Genius ជា​ស្នាដៃ​និពន្ធ​របស់​លោក Rich Karlgaard និង លោក Michael S. Malone ដែល​នៅ​ក្នុង​សៀវភៅ​នេះ​អ្នក​និពន្ធ​ទាំង​ពីរ ពិពណ៌នា​ ពី​របៀប​ការ​ប្រើ​វិទ្យាសាស្ត្រ​ដើម្បី​បង្កើត​ក្រុម​ការងារ​មួយ​ដែល​ប្រកប​ដោយ​ទេពកោសល្យ​។

៣) សៀវភៅ Team of Team: New Rules of Engagement for a Complex World

Team of Team ជា​សៀវភៅ​ក្រោម​ស្នាដៃ​អ្នក​និពន្ធ​ បួន​រូប​ គឺ​លោក General Stanley McChrystal លោក Tantum Collins លោក David Silverman និង​លោក Chris Fussell។ អ្នក​ទាំង បួន បាន​ពន្យល់ ពី​របៀប​សហការ​ធ្វើ​ការ​ងារ​ជា​ក្រុម ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​បេសកកម្ម​ដែល​មាន​ភាព​លំបាក​ខ្លាំង។

៤) សៀវភៅ Serial Winner: 5 Actions to Create Your Cycle of Success

សៀវភៅ Serial Winner ជា​ស្នាដៃ​និពន្ធ​របស់​លោក Larry Weidel ដែល​លោក​បាន​រៀប​រាប់​ពី​ទ្រឹស្តី​ទាំង ៥ ដែល​ជា​វដ្ដ​នៃ​ភាព​ជោគជ័យ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​មិន​ងាយ​បរាជ័យ។

៥) សៀវភៅ You Win in the Locker Room First: The 7 C's to Build a Winning Team in Business, Sports, and Life

សៀវភៅ You Win in the Locker Room First ជា​ស្នាដៃ​និពន្ធ​របស់​លោក Jon Gordon និង លោក Mike Smith ដោយ​អ្នក​ទាំង​ពីរ​បាន​ពិពណ៌នា​ អំពី​របៀប​ប្រើប្រាស់​គោលការណ៍​តែ​មួយ​តែ​អាច​សម្រេច​ជោគជ័យ នូវ​រឿង​ផ្សេង​គ្នា។

៦) សៀវភៅ Do Over: Rescue Monday, Reinvent Your Work, and Never Get Stuck

សៀវភៅ Do Over ជា​ស្នាដៃ​និពន្ធ​របស់​លោក Jon Acuff ដែល​លោក​រៀប​រាប់​ឲ្យ​មនុស្ស​ចេះ​វិនិយោគ​លើ​សមត្ថភាព​របស់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​បន្កើន​នូវ​គុណ​តម្លៃ​ថែម​ទៀត។
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment