នៅពេលដែលវិស័យសុខាភិបាល និង បច្ចេកវិទ្យា ជាវិស័យដែលមានការរីកលូតលាស់ខ្លាំងជាងគេ ក្នុងសេដ្ឋកិច្ចអាមេរិក ការិយាល័យស្ថិតិការងារអាមេរិក US Bureau of Labor Statistics បានបញ្ចេញនូវជំនាញទាំង ១០ នៅអាមេរិក ដែលជាវិស័យការងារល្អបំផុតនៅពេលអនាគត។
១០) អ្នកប្រឹក្សាយោបល់ហិរញ្ញវត្ថុផ្ទាល់ខ្លួន
ការងារនេះកើនដល់ចំនួន ៧៣ ៩០០ ការងារនៅត្រឹមឆ្នាំ ២០២៤ ខាងមុខ ហើយប្រាក់ចំណូលជាមធ្យមនៃការងារនេះក្នុងឆ្នាំ២០១៤ ទទួលបាន ៨១ ០៦០ ដុល្លារ ហើយទាមទារត្រឹមកម្រិតបរិញ្ញាបត្រប៉ុណ្ណោះ។
៩) អ្នកគ្រប់គ្រងការិយាល័យ និង ជំនួយការរដ្ឋបាល
ការងារនេះកើនដល់ចំនួន ១២១ ២០០ ការងារនៅត្រឹមឆ្នាំ ២០២៤ ខាងមុខ ហើយប្រាក់ចំណូលជាមធ្យមនៃការងារនេះក្នុងឆ្នាំ២០១៤ ទទួលបាន ៥០ ៧៨០ ដុល្លារ ហើយទាមទារ ត្រឹមសញ្ញាប័ត្របាក់ឌុបប៉ុណ្ណោះ។
៨) អ្នកគ្រប់គ្រងកុំព្យូទ័រ និង ប្រព័ន្ធព័ត៌មាន
ការងារនេះកើនដល់ចំនួន ៥៣ ៧០០ ការងារនៅត្រឹមឆ្នាំ ២០២៤ ខាងមុខ ហើយប្រាក់ចំណូលជាមធ្យមនៃការងារនេះក្នុងឆ្នាំ២០១៤ ទទួលបាន ១២៧ ៦៤០ ដុល្លារ ហើយទាមទារកម្រិតវប្បធម៌ត្រឹម បរិញ្ញាបត្រប៉ុណ្ណោះ។
៧) អ្នកគ្រប់គ្រងការវិភាគ
ការងារនេះកើនដល់ចំនួន ១០៣ ៤០០ ការងារនៅត្រឹមឆ្នាំ ២០២៤ ខាងមុខ ហើយប្រាក់ចំណូលជាមធ្យមនៃការងារនេះក្នុងឆ្នាំ២០១៤ ទទួលបាន ៨០ ៨៨០ ដុល្លារ ហើយទាមទារកម្រិតវប្បធម៌ត្រឹម បរិញ្ញាបត្រប៉ុណ្ណោះ។
៦) គណនេយ្យករ និង សវនករ
ការងារនេះកើនដល់ចំនួន ១៤២ ៤០០ ការងារនៅត្រឹមឆ្នាំ ២០២៤ ខាងមុខ ហើយប្រាក់ចំណូលជាមធ្យមនៃការងារនេះក្នុងឆ្នាំ២០១៤ ទទួលបាន ៦៥ ៩៤០ ដុល្លារ ហើយទាមទារកម្រិតវប្បធម៌ត្រឹម បរិញ្ញាបត្រប៉ុណ្ណោះ។
៥) គ្រូពេទ្យ រាងកាយ និង ផ្នែកវះកាត់
ការងារនេះកើនដល់ចំនួន ៥១ ៧០០ ការងារនៅត្រឹមឆ្នាំ ២០២៤ ខាងមុខ ហើយប្រាក់ចំណូលជាមធ្យមនៃការងារនេះក្នុងឆ្នាំ២០១៤ ទទួលបាន ១៨៧ ២០០ ដុល្លារ ហើយទាមទារកម្រិតវប្បធម៌សញ្ញាប័ត្របណ្ឌិត និង ជំនាញឯកទេស។
៤) អ្នកវិភាគប្រព័ន្ធកុំព្យូទ័រ
ការងារនេះកើនដល់ចំនួន ១១៨ ៦០០ ការងារនៅត្រឹមឆ្នាំ ២០២៤ ខាងមុខ ហើយប្រាក់ចំណូលជាមធ្យមនៃការងារនេះក្នុងឆ្នាំ២០១៤ ទទួលបាន ៨២ ៧១០ ដុល្លារ ហើយទាមទារកម្រិតវប្បធម៌ត្រឹម បរិញ្ញាបត្រប៉ុណ្ណោះ។
៣) អ្នកអភិវឌ្ឍកម្មវិធី កុំព្យូទ័រ
ការងារនេះកើនដល់ចំនួន ១៣៥ ៣០០ ការងារនៅត្រឹមឆ្នាំ ២០២៤ ខាងមុខ ហើយប្រាក់ចំណូលជាមធ្យមនៃការងារនេះក្នុងឆ្នាំ២០១៤ ទទួលបាន ៩៥ ៥១០ ដុល្លារ ហើយទាមទារកម្រិតវប្បធម៌ត្រឹម បរិញ្ញាបត្រប៉ុណ្ណោះ។
២) អ្នកគ្រប់គ្រងនិង នាយកប្រតិបត្តិ
ការងារនេះកើនដល់ចំនួន ១៥១ ១០០ ការងារនៅត្រឹមឆ្នាំ ២០២៤ ខាងមុខ ហើយប្រាក់ចំណូលជាមធ្យមនៃការងារនេះក្នុងឆ្នាំ២០១៤ ទទួលបាន ៩៧ ២៧០ ដុល្លារ ហើយទាមទារកម្រិតវប្បធម៌ត្រឹម បរិញ្ញាបត្រប៉ុណ្ណោះ។
១) គិលានុបដ្ឋាយិកា
ការងារនេះកើនដល់ចំនួន ៤៣៩ ៣០០ ការងារនៅត្រឹមឆ្នាំ ២០២៤ ខាងមុខ ហើយប្រាក់ចំណូលជាមធ្យមនៃការងារនេះក្នុងឆ្នាំ២០១៤ ទទួលបាន ៦៦ ៦៤០ ដុល្លារ ហើយទាមទារកម្រិតវប្បធម៌ត្រឹម បរិញ្ញាបត្រប៉ុណ្ណោះ។
0 comments:
Post a Comment