Gary Cahill បានចុះកុងត្រាថ្មីរយៈពេល៤ឆ្នាំបន្ថែមជាមួយក្លិប Chelsea ដែលធ្វើឲ្យរូបគេត្រូវលេងនៅ Stamford Bridge រហូតដល់ឆ្នាំ ២០១៩។
ខ្សែការពារកណ្ដាលវ័យ២៩ឆ្នាំ ទើបលេងជម្រើសដំបូងបាន១ប្រកួតប៉ុណ្ណោះនៅ Premier League ចាប់តាំងពីបើករដូវកាលថ្មី ដោយសារតែវត្តមានរបស់ខ្សែការពារចំណូលថ្មី Kurt Zouma។ តែយ៉ាងណាក៏ដោយ ចុងក្រោយ Cahil សម្រេចចិត្តនៅជាមួយ Chelsea បន្តទៀត។
អតីតកីឡាករ Bolton Wanderers បានឲ្យដឹងថា៖ “ខ្ញុំពិតជារីករាយដែលបានបន្តអនាគតជាមួយក្លិបដ៏ធំដូចជា Chelsea។ ខ្ញុំទទួលបានជោគជ័យជាច្រើននៅទីនេះ ហើយសង្ឃឹមថានឹងអាចជួយក្លិបលើកពានរង្វាន់ជាច្រើនទៀត នៅរយៈពេល៤ឆ្នាំទៅមុខ”។
Cahill បានផ្ទេរពី Bolton មក Chelsea កាលពីឆ្នាំ២០១២ ហើយគេគឺជាកម្លាំងសំខាន់ដែលរួមចំណែកជួយក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នេះ លើកពានធំៗជាច្រើនដូចជា Premier League, FA Cup, Champions League និង Europa League ជាដើម៕
0 comments:
Post a Comment