រដ្ឋមន្ត្រីការពារប្រទេសរុស្សីបានថ្លែងកាលពីថ្ងៃពុធម្សិលមិញថាពួកគេមានភស្តុតាងដែលបញ្ជាក់ថាប្រធានាធិបតីទួរគីលោក Tayyip Erdogan និងក្រុមគ្រួសាររបស់លោកបានទទួលប្រយោជន៍ពីការធ្វើពាណិជ្ជកម្មប្រេងខុសច្បាប់ជាមួយនឹងក្រុមរដ្ឋឥស្លាមISIS ចេញពីទឹកដីស៊ីរីនិងអ៊ីរ៉ាក់។ ទីក្រុង Moscow និងទីក្រុង Ankara បានចាប់ផ្តើមមានសង្គ្រាមពាក្យសម្ដីនឹងគ្នាចាប់តាំងពីសប្ដាហ៍មុនបន្ទាប់ពីទួរគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្សីមួយគ្រឿងនៅបណ្ដោយព្រំដែនទួរគីនិងស៊ីរី។
នៅក្នុងសេចក្តីថ្លែងការខ្លីៗនៅក្នុងទីក្រុង Moscow រដ្ឋមន្ត្រីការពារប្រទេសរុស្សីបានបង្ហាញរូបភាពពីផ្កាយរណប ដែលពួកគេពិពណ៌នាថាជាឡានដឹងប្រេងរបស់ក្រុមរដ្ឋឥស្លាមចេញពីស៊ីរីនិងអ៊ីរ៉ាក់ដោយធ្វើដំណើរឆ្លងព្រំដែនចូលប្រទេសទួរគី។ បើតាមលោកអនុរដ្ឋមន្ត្រីការពារប្រទេសរុស្សីលោក Anatoly Antonov ថ្លែងថាទួរគីជាអតិថិជនដ៏សំខាន់ដែលបានលួចទិញប្រេងពីស៊ីរីនិងអ៊ីរ៉ាក់ ហើយបើយោងតាមតាមព័ត៌មានដែលក្រសួងការពារជាតិរុស្សីទទួលបាន គឺលោកប្រធានាធិបតី Erdogan និងក្រុមគ្រួសារគឺមានជាប់ពាក់ព័ន្ធនិងពាណិជ្ជកម្មខុសច្បាប់នេះ។
0 comments:
Post a Comment