Man City & Spurs ​​ឈ្នះ​ដូច​គ្នា ​បន្ត​​ឈរ​ក្នុង​តំណែង​ Top 4

ក្រុម​ Manchester City ​និង​ Tottenham Hotspur ​បាន​​ទទួល​ជ័យ​ជម្នះ​ដូច​គ្នា ក្នុង​ការ​ប្រកួត​ Premier League ​កាល​ពី​យប់​មិញ​ ​និង​បន្ត​ឈរ​​ក្នុង​តំណែង​​កំពូល​ទាំង​៤ (Top 4)។
Spurs ​បាន​យក​ឈ្នះ​លើ​ Everton ​៣-២ ​នៅ​ក្នុង​ដី​ បន្ទាប់​ពី Harry Kane ​​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ នៅ​នាទី​២០, ៥៦ ​និង​ Dele Alli ​រក​បាន​គ្រាប់​ទី​៣ នាទី​៩០ ខណៈ​ដែល​ Everton ​រក​បាន​២​គ្រាប់ ​ដោយ​ Romelu Lukaku ​នាទី​៨១ ​និង Enner Valencia ​នាទី​៩០។
ចំណែក​​ឯ​ Man City ​បាន​យក​ឈ្នះ​លើ​​ក្រុម​បាត​តារាង​ Sunderland ២-០ ​​ដែល​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ ​​Sergio Aguero ​នាទី​៤២ ​និង​កីឡាករ​វ័យ​ក្មេង​ Leroy Sane ​នាទី​៥៩។
លទ្ធផល​នេះ​ បាន​ធ្វើ​ឲ្យ​ Spurs ​មាន​៥៦​ពិន្ទុ​ ​​ឈរ​​លេខ​២ ចាញ់​ក្រុម​កំពូល​តារាង​ Chelsea ​ដែល​សល់​១​ប្រកួត​ក្នុង​ដៃ ៧​ពិន្ទុ។ រីឯ​ Man City ​ឈរ​លេខ​៣ ​និង​សល់​១​ប្រកួត​​ក្នុង​ដៃ ​​មាន​៥៥​ពិន្ទុ លើ​ Liverpool ​៣​ពិន្ទុ៕
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment