ចំណុច​សំខាន់​ទាំង ៦ ដើម្បី​បង្វែរ​ពី បរាជ័យ​ទៅកាន់​ភាពជោគជ័យ


​ភាពបរាជ័យ​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​មនុស្ស​គ្រប់រូប ដែល​សុទ្ធតែ​មិនអាច​គេច​បាន ជាពិសេស​នៅក្នុង​វិស័យ​អាជីវកម្ម ហើយ​ពេលខ្លះ​មនុស្ស​ដែល​យកចិត្តទុកដាក់​ពី​ភាពបរាជ័យ​ទាំង​នោះឡើយ ដូច្នេះ​អ្នក​ត្រូវ​ដឹងថា ការបរាជ័យ គឺជា​ផ្នែក​មួយ​នៃ​គ្រឹះ​ទៅរក​ភាពជោគជ័យ​វិញ​។ 

១) កំហុស​មិនមែនជា​បញ្ហា​នោះទេ តែ​ប្រសិនបើ​អ្នក​មិនចេះ​ឆក់យក​ឱកាស​ដើម្បី​រៀន​ពី​កំហុស​របស់​អ្នក​ទើប​ជា​បញ្ហា​
​ការរកឃើញ​នូវ​កំហុស​ខ្លួនឯង ហើយនឹង​ចេះ​រៀនសូត្រ​ពី​វា​គឺជា​រឿង​ល្អ​បំផុត មាន​មនុស្ស​ជោគជ័យ​ជាច្រើន​ដែល​ធ្លាប់មាន​បទពិសោធន៍​ជាច្រើន​នៃ​ការបរាជ័យ ហើយ​ក៏បាន​បង្កើត​ភាពបរាជ័យ​នោះ​ឲ្យ​ទៅជា​មេរៀន​សម្រាប់​ឲ្យ​ខ្លួនឯង​សិក្សា​។ រៀន​បរាជ័យ​នោះ​មានន័យថា​អ្នក​កំពុង​ស្វែងយល់​ពី​កំហុស​និង​ភាព​ខ្សោយ​របស់ខ្លួន ដូច្នេះ​រាល់​កំហុស​ដែល​អ្នកប្រព្រឹត្ត​សុទ្ធតែជា​រឿង​ដ៏​សំខាន់​សម្រាប់ធ្វើ​ឲ្យ​ខ្លួនឯង​រីកលូតលាស់​ទៅមុខ​។ 

២) ប្រុងប្រយ័ត្ន​សំដី​ដែល​អ្នក​និយាយ​កាន់​ខ្លួនឯង ព្រោះ​ខ្លួន​អ្នកជា​អ្នក​ស្ដាប់​និង​ពិចារណា​
​ការនិយាយស្តី​បន្ទោស​ខ្លួនឯង​អាចជា​រឿង​មួយ​ដ៏​អាក្រក់​ដែល​អាច​បំផ្លាញ​ខ្លួនឯង ជាពិសេស​បន្ទាប់ពី​ទទួល​ភាពបរាជ័យ ដូច្នេះ​អ្នក​មិនគួរ​ធ្វើ​ឲ្យ​ការស្តីបន្ទោស​ខ្លួនឯង​បង្ក​ទៅជា​អារម្មណ៍​រំខាន​មួយ​សម្រាប់​ខ្លួនឯង​នោះទេ​។ ដូច្នេះ​អ្នក​គួរតែ​សុខចិត្ត​ទទួលយក​ភាព​ខកចិត្ត​បន្តិច​សិន​ចុះ ហើយ​ចាប់​ផ្ដើមធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​អារម្មណ៍​វិជ្ជមាន​ឡើងវិញ​។ 

៣) វា​កាន់តែ​ប្រសើរ​ថែមទៀត​ប្រសិនបើ​អ្នក​បានធ្វើ​រឿង​អ្វីមួយ​ទោះបីជា​វា​មិនទាន់​ល្អឥតខ្ចោះ គឺ​ប្រសើរ​ជាង​អ្នក​មិនបាន​ធ្វើ​អ្វី​សោះ​
​ការបរាជ័យ​ពិតប្រាកដ​របស់​មនុស្ស​គឺជា​ការដែល​មិនបាន​ធ្វើ​អ្វី​សោះ​សម្រាប់​ខ្លួនឯង​និង​អ្នកដទៃ ព្រោះ​នៅពេលដែល​អ្នក​មិនបាន​ធ្វើ​អ្វី​សោះ នោះ​មានន័យថា​អ្នក​មិនមាន​ការផ្លាស់ប្ដូរ​ខ្លួនឯង​ឲ្យ​កាន់តែ​ប្រសើរ​នោះឡើយ ដែល​នេះហើយ​ជា​កត្តា​ដែល​ឈានទៅរក​ភាពបរាជ័យ​ពិតប្រាកដ​សម្រាប់​ខ្លួនឯង​។ ដូច្នេះ​ការសម្រេចចិត្ត​ធ្វើ​ដើម្បី​បរាជ័យ ដែលជា​ជំហាន​ចាប់ផ្ដើម​ទៅរក​ភាពជោគជ័យ​គឺជា​រឿង​ល្អ​បំផុត ប្រសើរ​ជាង​អ្នក​មិនបាន​ធ្វើ​អ្វី​សោះ​។ 

៤) កុំ​ខ្វល់ខ្វាយ​ពី​ភាពបរាជ័យ​ក្នុង​អតីតកាល ត្រូវផ្ដោត​សំខាន់​ពី​វិធី​ចាប់ផ្ដើម​សាជាថ្មី 
​បើទោះបីជា​រឿង​នៅក្នុង​អតីតកាល​ដែល​យើង​បានធ្វើ​មិន​ទទួលលទ្ធផល​ល្អ​ដូច​ការរំពឹងទុក​រប​ស់​យើង​ក៏ដោយ តែ​យើង​មិនគួរ​ឲ្យ​ភាពបរាជ័យ​កន្លងមក​នោះ​បន្ត​ដឹកមុខ​យើង​តទៅទៀត​ដែរ​។ ទោះបីជា​អតីតកាល​មិនល្អ​តែ​អនាគតកាល​អាច​នឹង​ល្អ​ជាង​ការ​នឹង​ស្រមៃ​ចង់បាន​របស់​អ្នក​។ ដូច្នេះ​អ្នក​មិនគួរ​មានការ​ភ័យខ្លាច​ដើម្បី​បង្ហាញ​ចេញពី​ភាពបរាជ័យ​របស់​អ្នក​នៅក្នុង​អតីតកាល​នោះទេ អ្នក​គួរតែ​បង្ហាញ​វា​ចេញមកក្រៅ ប៉ុន្តែ​អ្វីដែល​អ្នក​ត្រូវផ្ដោត​យកចិត្តទុកដាក់​ទៅ​សកម្មភាព​ទៅ​ថ្ងៃ​អនាគត​។ 

៥) សត្រូវ​ដ៏​ធំ​បំផុត​នៃ​ភាពជោគជ័យ គឺ​ការភ័យខ្លាច​នៃ​ការបរាជ័យ​ចំពោះ​ខ្លួនឯង 
​មិន​ត្រឹមតែ​ភាពបរាជ័យ​តែមួយ​នោះទេ​ដែល​ធ្វើ​ឲ្យ​យើង​គ្រោះថ្នាក់ ការភ័យខ្លាច​ចំពោះ​បរាជ័យ​គឺជា​រឿង​មួយ​កាន់តែ​គ្រោះថ្នាក់​ថែមទៀត​សម្រាប់​ខ្លួនឯង ។ អ្នក​គួរតែ​ចូល​ឲ្យ​ជិត​នៅ​ភាពភ័យខ្លាច​ទាំងនោះ​ហើយ​ចាប់ផ្ដើម​គ្រប់គ្រង​លើ​វា ជាជាង​ឲ្យ​វា​គ្រប់គ្រង​លើ​ខ្លួន​អ្នក​។ ដូច្នេះ​នៅពេលដែល​អ្នក​អាច​គ្រប់គ្រង​និង​បន្សាប​ភាពភ័យខ្លាច​ចំពោះ​ការបរាជ័យ​ក្នុង​ខ្លួន​បាន​ហើយ នោះ​ការងារ​ពិត​របស់​អ្នក​ក៏​ចាប់ផ្ដើម​លេច​ជា​រូបរាង​ដែរ​។ 

៦) រក្សា​លំនឹង​នៃ​សកម្មភាព​ការងារ​ខ្លួន ដើម្បី​ទទួលបាន​លំនឹង​នៃ​លទ្ធផល​ពី​ការធ្វើ 
​ភាពខ្លាំង​របស់ខ្លួន​មនុស្ស​មិនមែន​បានមកពី​រឿង​ដែល​អ្នក​អាច​ធ្វើបាន​នោះទេ គឺ​វា​កើតចេញពី​រឿង​អ្វីដែល​អ្នក​គិតថា​អ្នក​មិនអាច​ធ្វើបាន​។ ដូច្នេះ​ការធ្វើសកម្មភាព​រាល់ថ្ងៃ​គឺជា​រឿង​សំខាន់បំផុត ជាង​រឿង​ដែល​អ្នកធ្វើ​តែមួយ​រយៈពេល​ខ្លី ព្រោះ​ការបន្ត​សកម្មភាព​ធ្វើ​ឥតឈប់ឈរ​គឺជា​កូនសោ​ទៅកាន់​ភាពជោគជ័យ​។ 
Share on Google Plus

About TDasany

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment