ខាងក្រោមនេះ គឺជាការពិត៥យ៉ាងរបស់មិត្តស្រី Kagawa៖
១. Natsuki មិនមែនជាតារាសិចទេ៖
ពេល Kagawa ផ្ទេរពីក្លិប Dortmund ទៅ Man Utd នៅឆ្នាំ២០១២ មានបណ្ដាសារព័ត៌មានជាច្រើន បានលើកឡើងថាមិត្តស្រីរបស់ខ្សែបម្រើរូបនេះគឺឈ្មោះ Ameri Ichinose ដែលជាតារាសិចរបស់ជប៉ុន។ តាមពិត Natsuki មិនមែនជាតារាសិចទេ គ្រាន់តែមានមុខស្រដៀងគ្នាប៉ុណ្ណោះ។
២. Natsuki ជាពិធីការិនី និងជាតារាបង្ហាញម៉ូដដ៏ល្បីនៅជប៉ុន៖
មុនចាកចេញទៅធ្វើការនៅអង់គ្លេស Natsuki ធ្លាប់ជាពិធីការិនីដ៏ល្បីនៅប្រទេសជប៉ុន។ ជាធម្មតានាងតែងតែទទួលបន្ទុកផ្នែកខាងកីឡាបាល់ទាត់ ដូចជារឿងទាក់ទងនឹងតារាឆ្នើមៗក្រុមជម្រើសជាតិជប៉ុនជាដើម។ នាងក៏ជាតារាបង្ហាញម៉ូដឲ្យទស្សនាវដ្ដី និងថតផ្សព្វផ្សាយពាណិជ្ជកម្មនានា។
៣. Natsuki ជួប Kagawa ពេលនាងធ្វើបទសម្ភាសន៍៖
ស្រីស្អាតរាងតូចច្រឡឹងរូបនេះ បានជួបជាមួយ Kagawa ដំបូង ពេលនាងធ្វើបទសម្ភាសន៍ឲ្យកម្មវិធីទូរទស្សន៍ នៅក្លិប Dortmund ហើយក្រោយមកអ្នកទាំង២ក៏ចាប់ផ្ដើមមានចិត្តស្រលាញ់គ្នា និងទាក់ទងគ្នារហូតមក។
៤. ចេះភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ៖
Natsuki ជាជនជាតិជប៉ុន តែចូលរៀនថ្នាក់ភាសាអង់គ្លេសតាំងពីតូច ដែលធ្វើឲ្យនាងអាចប្រើប្រាស់ភាសាអន្តរជាតិមួយនេះយ៉ាងស្ទាត់ជំនាញ និងធ្វើឲ្យនាងមានឱកាសអាចធ្វើការងារនៅប្រទេសអង់គ្លេសបាន ជាពិធីការិនីទៀត។
៥. មានឈ្មោះហៅក្រៅ Maggy៖
ឈ្មោះពេញរបស់នាងគឺ Margaret Natsuki ប៉ុន្តែនៅតាមបណ្ដាញសង្គម ឬអ្នកគាំទ្រនៅក្នុងស្រុករបស់នាង នាងតែងតែឲ្យគេហៅកាត់ថា “Maggy” ហើយសូម្បីនៅក្នុង Blog បង្ហាញម៉ូដផ្លូវការរបស់នាង ក៏នាងដាក់ឈ្មោះថា Maggy ផងដែរ៕
0 comments:
Post a Comment